ពុករំលោភខ្ញុំរហូតមានកូន! ! កូនខ្ញុំមានឪ​ នឹងពុកតែមួយជាមួយខ្ញុំ

0
56649

ភ្នំពេញ៖ មុននេះបន្តិចយោងតាមការបង្ហោះរបស់អ្នកស្រី Mam Somaly បានរៀបរាប់ឲ្យដឹងថា៖«អភ័ព្វពេកហេីយក្មេងស្រីទេីបតែធំពេញវ័យក៏ត្រូវពុកខ្លួនអែងរំលោភរហូតពោះធំជិតគ្រប់ខែទេីបម្តាយដឹង ពេលសួនាងថាចុះហេតុអ្វីមិនប្រាប់ម្តាយ ឬ បងប្អូន ? នាងឆ្លេីយថា ម៉ែខ្ញុំហត់ណាស់គាត់ទៅចំការម្តងៗរយះពេលយូរ ទុកខ្ញុំនៅជាមួយពុក អោយតែពុកខ្ញុំញាំស្រា គឺគាត់វាយធ្វេីបាប និងរំលោភខ្ញុំ សូម្បីតែម៉ែក៏ត្រូវពុកវាយគ្មានថ្ងៃលួសដែរអោយតែពុករំលោភខ្ញុំរួចគាត់តែងតែគំរាមមិនអោយប្រាប់ម៉ែទេ។

https://1.bp.blogspot.com/-c_EY9jKdUeQ/Xtoa2S7ZtEI/AAAAAAAATmc/1hjIQBHKoAsLHIi8EOeta_S4vS_ld_d9wCLcBGAsYHQ/s1600/Annotation%2B2020-06-05%2B171031.jpgបេីម៉ែដឹងគាត់និងសម្លាប់ ម៉ែហេីយនិងខ្ញុំ ដេីម្បីម៉ែខ្ញុំ ខ្ញុំសុខចិត្តទ្រាំរហូតថ្ងៃមួយម៉ែឃេីញខ្ញុំពោះធំទៅៗគាត់សួរខ្ញុំ ខ្ញុំលាក់លែងបានទៀតហេីយព្រោះពោះក៏ធំ ពុកក៏នៅតែវាយធ្វេីបាបនិងរំលោភខ្ញុំរហូតខ្ញុំ ប្រាប់ម៉ែរឿងពុករំលោភខ្ញុំ ម៉ែក៏ទៅប្តឹងប៉ូលីស ហេីយគេក៏ចាប់ពុកខ្ញុំមកខេត្ត ហេីយគេអោយខ្ញុំមកជាមួយខ្ញុំខ្លាចផង ភ័យផង កែវភ្នែកពុកសំលឹងមកខ្ញុំដូចចង់សម្លាប់ខ្ញុំ ពេលនោះខ្ញុំច្របូកច្របល់មិនដឹងអ្វីជាអ្វីទេ ខ្ញុំឈឺពោះ ឈឺក្បាល ឈឺគ្រប់កន្លែង គេយកខ្ញុំទៅពេទ្យ ពេទ្យប្រាប់ថាកូនខ្ញុំជិតកេីតហេីយ (នាងប្រាប់ថាមិនដឹងអីទេព្រោះខ្មាស់គេ ហេីយក៏មិនដឹងមេីលមុខកូនយ៉ាងមុិចដែរ) កូនខ្ញុំត្រូវជាកូន និង ចៅពុកខ្ញុំតែមួយ កូនខ្ញុំមានពុក រួមប្តីម៉ែខ្ញុំដែលខ្ញុំស្រលាញ់ ខ្ញុំអាណិតម៉ែខ្ញុំណាស់ អនិចារ្យកូនខ្ញុំកេីតមកហេីយ វាគ្មានលលាក្បាល គ្មានដៃ ឆែបមាត់។

ពេលដឹងខ្លួនខ្ញុំឃេីញម៉ែយំ ដោយឈឺចាប់ ខ្ញុំងាកមកមេីលកូនខ្ញុំ ខ្ញុំពិតជារន្ធត់ចិត្តណាស់ ខ្ញុំខ្លាចកូនខ្ញុំណាស់ វាកេីតមកបាន១យប់១ថ្ងៃ ក៏ស្លាប់ចោលខ្ញុំនាងស្រែកយំរៀបរាប់រហូតគេងលក់ នាងប្រាប់ថា អោយកូនសុំនៅជាមួយម៉ែផង ខ្លាចពុករួចខ្លួនមកសម្លាប់ មួយថ្ងៃៗមានជនរងគ្រោះស្រែករកអោយជួយ តេីអង្គការអាចទ្រាំទ្របានយូរប៉ុណ្ណាទៅ ???» ៕

ប្រភព៖​ KBN News