តើធ្លាប់ដែរទេ ដែលថា ការទល់លាមកជាដើមហេតុនាំឲ្យអ្នកលែងមានអារម្មណ៍ចង់រួមភេទទៀត? យ៉ាងណាមិញ គ្មាននរណាម្នាក់អាចផ្លាស់ប្តូរការពិតដែលថា ការរួមភេទក្នុងពេលទល់លាមក អាចជារឿងមួយពិបាកធ្វើបំផុតនោះទេ។ សម្ពាធនៅជញ្ជាំងទ្វារមាសខាងក្រោយ និងការមាន អារម្មណ៍ថាណែនៗក្នុងរន្ធគូថគឺជាអ្វីដែល នាំឲ្យអ្នកនិយាយថាទេចំពោះការរួមភេទ។ 

អ្នកអាចធ្លាប់ឈឺចាប់និងហើមពោះ

នៅពេលអ្នកទល់លាមក ពោះវៀនធំ និងចុងពោះវៀនធំគឺពោរពេញទៅដោយលាមក ហើយពោះវៀនអាចនឹងពិបាកក្នុងការបញ្ចេញវាណាស់ហើយ។ ការដែលមិនមានទម្លាប់ បន្ទោបង់ទៀងទាត់ នឹងធ្វើឲ្យមានការឈឺចាប់បែបរមួល និងហើមពោះ ដូច្នេះ ការរួមភេទក្នុងពេលដែលមិនបានបន្ទោបង់សោះបីថ្ងៃឡើងទៅ ពិតជារឿងមួយពិបាក ខ្លាំងណាស់។ ចូរចាំថា ចុងពោះវៀនធំនៅស្ថិតនៅខាងក្រោយ ជាប់នឹងទ្វារមាសតែម្តង។

អ្នកអាចនឹងមានការបង្ករោគ

ក្រៅពីការមិនមានផាសុកភាព និងឈឺចាប់ ការរួមភេទនៅពេលពោះវៀនពោរពេញទៅដោយ លាមក ក៏អាចធ្វើឲ្យអ្នកងាយឆ្លងរោគបានដែរ។ ដោយសារតែមានលាមកក្នុងចុងពោះវៀនធំច្រើន វាពិតជាងាយនាំឲ្យបាក់តេរីចេញពីលាមកចូលរន្ធគូថក្នុងពេលរួមភេទណាស់។ បន្ទាប់មកបាក់តេរីនឹងចូលក្នុងទ្វារមាស ឬបង្ហួរនោម ដែលជាហេតុនាំឲ្យប្រឈមកាន់តែខ្ពស់ នឹងការបង្ករោគនៅផ្លូវទឹកម៉ូត្រ។ 

គន្លឹះដើម្បីរួមភេទប្រកបដោយផាសុកភាព

ប៉ុន្តែរឿងនេះមិនមែនមានន័យថា អ្នកគួរតែតមការរួមភេទនៅពេលទល់លាមកនោះទេ។ អ្នកអាចសាកល្បងក្បាច់រួមភេទដូចជា ខាងស្រីអង្គុយនៅពីលើដើម្បីចៀសវាងការដាក់សម្ពាធ លើពោះពេក។ ហើយមុនពេលសាកល្បងក្បាច់រួមភេទផ្សេង ចូរប្រាកដថា អ្នកបានញ៉ាំទឹកច្រើន និងបង្កើនការញ៉ាំអាហារសរសៃរួចហើយ៕