អ្នកចូលចិត្តមេីលកុនត្រៀម! ! រោងកុនអាចនឹងបេីកវិញនៅពេលឆាប់ៗ

0
15

ក្រោយ​ពី​មាន​ការ​បង្ហាញ​ពី​ការ​លំបាក​ខាង​ផ្នែក​សេដ្ឋកិច្ច និង​ចង់​ឲ្យ​ដំណើរ​ការ​រោងភាពយន្ត​ឡើង​វិញ​ពី​អ្នក​ពាក់​ព័ន្ធ​ទាំង​អស់​នោះ ឥឡូវ​នេះ រាជរដ្ឋាភិបាល​បាន​ព្រម​ព្រៀង​ជា​គោលការណ៍​ហើយ ដោយ​អនុញ្ញាត​អោយ​រោងភាពយន្ត រោង​សម្ដែង​សិល្បៈ​ដែល​មាន​បំណង​បើក​ឡើង​វិញ អាច​ដំណើរ​អាជីវកម្ម ក៏​ដូច​ជា​សកម្មភាព​របស់​ខ្លួន​ឡើង​វិញ។ នេះ​បើ​តាម​សេចក្ដី​ជូន​ដំណឹង​របស់​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​រសៀល​នេះ។

តាម​សេចក្ដី​ជូន​ដំណឹង​របស់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ ចេញ​រសៀល​នេះ​ចុះ​លេខ ៤២ សជណ បាន​ឲ្យ​ដឹង​ថា ការ​អនុញ្ញាត​នេះ គឺ​ដើម្បី​ជួយ​សម្រាល​ការ​លំបាក​ខាង​ផ្នែក​សេដ្ឋកិច្ច ក៏​ដូច​ជា​លើក​ទឹក​ចិត្ត​ដល់​កិច្ច​ខិតខំ​ប្រឹង​ប្រែង​របស់​សិល្បករ សិល្បការិនី ផលិតករ ម្ចាស់​រោងភាពយន្ត​នានា និង​រោង​សម្ដែង​សិល្បៈ​ទាំង​ឡាយ​ផង ដែល​ជួប​បញ្ហា​ខាង​ផ្នែក​សេដ្ឋកិច្ច បណ្ដាល​ពី​ការ​ទន្ទ្រាន​របស់ ខូវីដ ដែល​រាជរដ្ឋាភិបាល​បាន​បង្ខំ​ចិត្ត​សម្រេច​ឲ្យ​ផ្អាក ដើម្បីទប់​ស្កាត់​មេរោគ​សាហាវ​អស់​មួយ​រយៈ​កាល​កន្លង​មក​នេះ។

ដូច្នេះ ឃើញ​សេចក្ដី​ជូនដំណឹង​នេះ​ហើយ សាធារណជន​សូម​ជ្រាប​ជា​ព័ត៌មាន។ ដោយ​ឡែក សិល្បករ ផលិតករ ម្ចាស់​អាជីវកម្ម​រោងភាពយន្ត និង​រោង​សម្ដែង​សិល្បៈ​នានា ដែល​មាន​បំណង​បើក​ដំណើរ​ការ​ឡើង​វិញ​នូវ​អាជីវកម្ម​របស់​ខ្លួន ត្រូវ​ទៅ​ដាក់​ពាក្យ​សុំ​នៅ​នាយកដ្ឋាន​សិល្បៈភាពយន្ត និង​ផ្សព្វផ្សាយ​វប្បធម៌ នៃ​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ ចាប់​ពី​ថ្ងៃ​ជូន​ដំណឹង​នេះ​តទៅ៕

ប្រភព៖​ Sabay