បរទេស៖ ក​ងទ័ពជើងទឹក សហរដ្ឋអាមេរិក តាមសេចក្តីរាយការណ៍ បានប្រកាសថា នាវាពិឃាតសមត្ថភាពមីស៊ីល របស់កងទ័ពជើងទឹក សហរដ្ឋអាមេរិក USS Hudner បានចូលរួមជាមួយកងកម្លាំង ប្រទេសកាណាដា បារាំង និងដាណឺម៉ាក់ សម្រាប់បេសកកម្ម ហ្វឹកហាត់នៅអាក់ទិក។

តាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន UPI នៅថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២០ បានឲ្យដឹងថា សមយុទ្ធរយៈពេល៣សប្ដាហ៍នេះ តេស្តសាកល្បង សមត្ថភាពអន្តរប្រតិបត្តិការ ក្នុងបរិយាកាសមិនល្អ ក៏ដូចជាជំនាញមូលដ្ឋាន ប្រយុទ្ធក្នុងសង្គ្រាម។

គួរបញ្ជាក់ថា សមយុទ្ធ Nanook-Tuugaalik 2020 ដែលជាផ្នែកដែនសមុទ្រ នៃសមយុទ្ធហ្វឹកហាត់ប្រចាំឆ្នាំមួយ នៅមហាសមុទ្រអាត្លង់ទិក ភាគខាងកើតនេះ គឺត្រូវបានឧបត្ថម្ភដោយកងកម្លាំង ប្រដាប់អាវុធកាណាដា ហើយព្រឹត្តិការណ៍នេះ មានការចូលរួមដោយកងទ័ពជើងទឹក និងកម្លាំងការពារតំបន់ឆ្នេរអាមេរិក កងកម្លាំងប្រដាប់អាវុធកាណាដា កងទ័ពជើងទឹកហូឡង់ និងកងទ័ពជើងទឹកបារាំង ៕

ប្រភព៖ដើមអម្ពិល