Home ពត៌មាន ដំណឹងល្អ! ! រុស្សីផលិតវ៉ាក់សាំងកូវីដបានជោគជ័យ​ និងបានជាក់មុនគេអោយកូនស្រីរបស់លោក​ ពូទីន

ដំណឹងល្អ! ! រុស្សីផលិតវ៉ាក់សាំងកូវីដបានជោគជ័យ​ និងបានជាក់មុនគេអោយកូនស្រីរបស់លោក​ ពូទីន

31
0

លោក​ប្រធានាធិបតីរុស្ស៊ី វ្លាឌីមៀ ពូទីន បាន​ប្រកាសនៅ​ថ្ងៃអង្គារនេះថា រុស្ស៊ី បាន​ចុះបញ្ជីវ៉ាក់សាំងប្រឆាំង​កូវីដ-១៩ មុនគេ​លើពិភពលោក។ នេះបើតាម​ការផ្សាយ​របស់សារព័ត៌មានរុស្ស៊ី RT ដោយ​លោកបញ្ជាក់ថា វ៉ាក់សាំងនេះ មាន​ប្រសិទ្ធភាពក្នុង​ការបង្កើតភាពស៊ាំប្រឆាំងនឹងវីរុស។

លោក​បាន​ប្រាប់ទៅសមាជិក​រដ្ឋាភិបាល​លោកថា៖ «តាមដែល​ខ្ញុំដឹង វ៉ាក់សាំង​ប្រឆាំងកូវីដ-១៩ ត្រូវបាន​ចុះបញ្ជីនៅព្រឹកនេះហើយនៅរុស្ស៊ី និង​ជាលើកដំបូង​លើពិភពលោក។

មេដឹកនាំរូបនេះ បាន​បញ្ជាក់ថា ការចាក់​វ៉ាក់សាំងធ្វើ​តាមគោលការណ៍ស្ម័គ្រ ដោយមិនមានការបង្ខំឡើយ ហើយលោកក៏ទម្លាយថា កូន​ស្រីម្នាក់​របស់​លោក បាន​ចាក់រួចហើយ។

«បន្ទាប់ពី​​ចាក់​វ៉ាក់សាំងលើកដំបូង កូនស្រី​របស់ខ្ញុំមាន​កម្តៅ​៣៨ ហើយ​ថ្ងៃបន្ទាប់ធ្លាក់មក​៣៧។ នេះជាចំណុច​ល្អមួយ»។ លោកបានអះអាងយ៉ាងដូច្នេះ។

កន្លងទៅ រុស្ស៊ី មិនសូវមាត់កប៉ុន្មានឡើយពាក់ព័ន្ធការអភិវឌ្ឍវ៉ាក់សាំងនេះ។ រុស្ស៊ី ក៏ធ្លាប់រងការរិះគន់ថា ធ្លាប់លួចទិន្នន័យពីអង់គ្លេសទាក់ទងការអភិវឌ្ឍវ៉ាក់សាំងនេះ។ 

ចិន អាមេរិក និងអាល្លឺម៉ង់ជាដើម ក៏កំពុងសាកល្បងវ៉ាក់សាំងដែរ។ ចិន ត្រូវបានមើលឃើញថា នាំមុខគេក្នុងការអភិវឌ្ឍវ៉ាក់សាំងនេះ ដោយវ៉ាក់សាំងរបស់ក្រុមហ៊ុនចិនកំពុងស្ថិតនៅដំណាក់កាលទីបីនៃការអភិវឌ្ឍ។ វ៉ាក់សាំងក្រុមហ៊ុនចិន ត្រូវបានចាក់នៅប្រេស៊ីល៕

ប្រភព៖​ ថ្មីៗ