Home ពត៌មាន ច្បាស់ការណ៍! ! ករណីធ្លាក់ស្ត្រីម្នាក់ពីជាន់ទី៦​ មិនមែនជាករណីសម្លាប់ខ្លួនទេ​ ប៉ុន្តែជាករណីជាប់ជំរិត

ច្បាស់ការណ៍! ! ករណីធ្លាក់ស្ត្រីម្នាក់ពីជាន់ទី៦​ មិនមែនជាករណីសម្លាប់ខ្លួនទេ​ ប៉ុន្តែជាករណីជាប់ជំរិត

299
0

ភ្នំពេញ​ ៖​ សមត្ថកិច្ច​ខណ្ឌដូនពេញ​បាន​បញ្ជាក់​ថា​ ករណី​ចិន​ធ្លាក់​ពីលើ​អគារ​សណ្ឋាគារ​គឺជា​ករណី​ចាប់​ជម្រិត​ដោយ​ជនជាតិ​ចិន​គ្នាឯង​។

សមត្ថកិច្ច​បន្ត​ថា ​ករ​ណី​នោះ​កើតឡើង​នៅ​បន្ទប់​ជាន់​ទី​៦ ​ស្ថិតនៅ​សណ្ឋាគារ​រំដួល​មាន​ទីតាំង​ស្ថិតនៅ​ចំណុច អគារ​លេខ​: 65 ផ្លូវ​លេខ 174 សង្កាត់​ផ្សារ​ថ្មី​ទី​3 ខណ្ឌដូនពេញ​រាជធានី​ភ្នំពេញ​កាលពី​
​វេលា​ម៉ោង​១០និង​៣០នាទី​ ថ្ងៃទី​១១​ ខែសីហា​ ឆ្នាំ​២០២០។

​សមត្ថកិច្ច​បញ្ជាក់​ទៀត​ថា ​ក្រោយពី​ទទួល​បាន​ព័ត៌មាន​ភ្លាម គណៈបញ្ជាការ​ឯកភាព​ខណ្ឌ​សង្កាត់ អធិការដ្ឋាន​នគរបាល​ខណ្ឌ ប៉ុស្តិ៍ បាន​ចុះមក​ដល់ទី​តាំង​កន្លែង​កើតហេតុ​ធ្វើការ​សង្គ្រោះ​ជនរងគ្រោះ​បន្ទាន់​ទៅ​មន្ទីរពេទ្យ ក្នុងនោះ​ផងដែរ ដោយមាន​តម្រុយ​ក្នុងការ​សង្ស័យ​ភ្លាមនោះ​សមត្ថកិច្ច​បានធ្វើ​ការឃាត់​ខ្លួន​មនុស្ស​ចំនួន៦នាក់ ដើម្បី​ធ្វើការ​សាកសួរ ជា​លទ្ធផល​កម្លាំង​ជំនាញ​បាន​រក​ឃើញ ជនសង្ស័យ​ចំនួន ៣នាក់ ដែល​បាន​ប្រព្រឹត្ត​បទល្មើស បង្ខាំង​មនុស្ស​ធ្វើ​ទារុណកម្ម​ជំរិត​យក​ប្រាក់ ទៅលើ​ជនរង​គ្រោះ​ចំនួន២នាក់ ប្រុស​ម្នាក់ ស្រីម្នាក់។

បច្ចុប្បន្ន​ជនសង្ស័យ​កំពុង​ឃាត់ខ្លួន​ នៅ​អធិការ​នគរបាល​ខណ្ឌ​ដូនពេញ​ដើម្បី​ស្រាវជ្រាវ​រក​បក្ខពួក​និង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​ចាត់ការ​តាម​នីតិ​វិធី​ច្បាប់​៕

ប្រភព៖​ កម្ពុជាថ្មី