Home ពត៌មាន វិធីបោកថ្មី! ! ជនជាតិមួយក្រុម​ ប្រេីថ្នាំម្យ៉ាងដាក់ក្នុងស្រាបៀរ​ អោយជនរងគ្រោះផឹក​ ហេីយវេរលុយអោយខ្លួន

វិធីបោកថ្មី! ! ជនជាតិមួយក្រុម​ ប្រេីថ្នាំម្យ៉ាងដាក់ក្នុងស្រាបៀរ​ អោយជនរងគ្រោះផឹក​ ហេីយវេរលុយអោយខ្លួន

68
0

ក្រុងព្រះសីហនុ-នគរបាលក្រុងព្រះសីហនុបង្ក្រាប ករណីជនសង្សយ័ជាជនជាតិចិនដាក់ថ្នាំសណ្តំក្នុងស្រាបៀរឲ្យជនរងគ្រោះជាជនជាតិចិនដូចគ្នាផឹក ដើម្បីបំភ័ន្តចិត្តឲ្យវេលុយតាមវីឆាតចូលក្នុងគណនីជនសង្ស័យ កាលពីយប់ថ្ងៃទី០៩.០៨.២០២០ ដោយឃាត់ ខ្លួនជនសង្ស័យចំនួន ៤នាក់ ។ នគរបាលបញ្ជាក់ថា ករណីដាក់ថ្នាំសណ្តំក្នុងស្រាបៀរ ឲ្យជនរងគ្រោះផឹក រួចបំភន្ត័អោយជនរងគ្រោះវេលុយតាមវីឆាត ទៅគណនីជនសង្ស័យ អស់ទឹកប្រាក់ចំនួន 64,890$ (ប្រាំមួយម៉ឺនបួនពាន់ប្រាំបីរយកៅសិបដុល្លាអាមេរិក)ធ្វើឡើងនៅចំណុចហាងបាយ ជប៉ុន ក្នុងសង្កាត់លេខ៣ ក្រុង-ខេត្តព្រះសីហនុ កាលពីល្ងាចថ្ងៃទី០២.០៨.២០២០ ។
*-ជនរងគ្រោះឈ្មោះ Lie Hua Sen ភេទ ប្រុស អាយុ៣៩ឆ្នាំ ជនជាតិចិន មុខរបរអ្នកសាងសង់សំណង់ ស្នាក់នៅផ្ទះជួលជិតឧតុនិយម សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ បាត់បង់ប្រាក់ចំនួន 450,992 យន័ ស្មើនិង 64,890$ ។
*-ជនសង្ស័យទាំង៤នាក់៖
១.ឈ្មោះ Wang Bin ភេទ ប្រុស អាយុ ៣០ឆ្នាំ ជនជាតិចិន មុខរបរមិនពិតប្រាកដ ស្នាក់នៅមិនពិត ប្រាកដ ។
២.ឈ្មោះ Li Zhi Shun ភេទ ប្រុស អាយុ ២១ ឆ្នាំ ជនជាតិចិន មុខរបរលក់សាច់អាំង ស្នាក់នៅមិនពិតប្រាកដ ។
៣.ឈ្មោះ Zhou Wei You ភេទ ប្រុស អាយុ៤៤ ឆ្នាំ ជនជាតិ ចិន មុខរបរមិនពិតប្រាកដ ស្នាក់នៅ មិនពិតប្រាកដ ។
៤.ឈ្មោះ Pei Quay ភេទ ប្រុស អាយុ ២៣ឆ្នាំ ជនជាតិចិន មុខរបរមិនពិតប្រាកដ ស្នាក់នៅមិនពិត ប្រាកដ ។
ក្នុងកិច្ចប្រតិបត្តិការឃាត់ខ្លួនជនសង្ស័យខាងលើ ដោយ ៖
-យោងពាក្យបណ្តឹងរបស់ជនរងគ្រោះ
-យោងលទ្ធផលពិសោធន៍ពីមន្ទីរពេទ្យចិន ថៃខាង
-យោងតាមរូបភាព កាមេរ៉ាសុវត្ថិភាព នៅក្នុងអាហារដ្ឋាននោះ។
ជនសង្ស័យទាំង៤នាក់នគរបាលនឹងចាត់វិធានការបន្តតាមផ្លូវច្បាប់៕

ប្រភព៖​ Huy Bunleng News