Home ពត៌មាន ចុម! ! លេង យកគ្រាប់មីនមិនទាន់ផ្ទុះ​មកច្នៃធ្វេីចង្ក្រានដាំស្លអញ្ចឹងតែម្តង

ចុម! ! លេង យកគ្រាប់មីនមិនទាន់ផ្ទុះ​មកច្នៃធ្វេីចង្ក្រានដាំស្លអញ្ចឹងតែម្តង

38
0

ខេត្តសៀមរាប៖ នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២០ ក្រុមកម្ទេចគ្រាប់(EOD) នៃអង្គការដោះមីនកម្ពុជា(CSHD)​ បានទទួលសំណើពីប្រជាពលរដ្ឋ ភូមិខ្សាច់អំពិល ឃុំស្រែណូយ ស្រុកវ៉ារិន ខេត្តសៀមរាប រកឃើញគ្រាប់ត្បាល់៦០មម ចំនួន៨គ្រាប់ គ្រាប់ផ្លោង៧៥មមចំនួន ៣គ្រាប់ គ្រាប់មិនធាក់ថយ១០៦មម ចំនួន១ គ្រាប់ឡង់ ៤០មមចំនួន១ គ្រាប់ សរុបចំនួន ១៣គ្រាប់ គ្រាប់ទាំងនេះប្រជាពលរដ្ឋប្រទះឃើញលើដីចម្ការ និងប្រជាពលរដ្ឋមួយគ្រួសារបានយកគ្រាប់មកឆ្នៃធ្វើជាចង្រ្កានដាំស្លក្បែរផ្ទះ ហើយក្រុមការងារCSHD បានអប់រំ និងចល័តវាយកទៅបំផ្លាញចោលនៅកន្លែងមានសុវត្ថិភាព។

អាជ្ញាធរមីន​ សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំង​អស់ នៅពេលឃើញគ្រាប់មីន​ និងគ្រាប់មិនទាន់ផ្ទុះ សូមកុំ ប៉ះពាល់​​ ដំ គប់លេង ឫកែច្នៃផ្សេងៗ វាអាចបណ្តាលអោយផ្ទុះស្លាប់ របួស​ ពិការ​ គ្រប់ពេល​ និងសូមរាយការណ៍ទៅអាជ្ញាធរមូលដ្ឋាន និងប្រតិបត្តិករបោសសំអាតមីនដែលនៅជិតទីនោះ ដើម្បីយកគ្រាប់ទាំងនោះទៅកំទេចចោល៕