Home ពត៌មាន WHO កំពុងពិនិត្យលេីវ៉ាក់សាំងកូវីដរបស់ប្រទេសរុស្សី​ ដែលប្រកាសថាជោគជ័យ

WHO កំពុងពិនិត្យលេីវ៉ាក់សាំងកូវីដរបស់ប្រទេសរុស្សី​ ដែលប្រកាសថាជោគជ័យ

29
0

អង្គការសុខភាពពិភពលោក (WHO) បានទាក់ទងជាមួយក្រុមអ្នកវិទ្យាសាស្ត្រនិងអាជ្ញាធររុស្ស៊ីហើយកំពុងទន្ទឹងរង់ចាំពិនិត្យឡើងវិញនូវព័ត៌មានលម្អិតនៃការសាកល្បងវ៉ាក់សាំង”។ នេះបើតាមការអះអាងរបស់​​ WHO ទៅកាន់ CNN ក្នុងសេចក្តីថ្លែងការណ៍តាមអ៊ីម៉ែលមួយកាលពីថ្ងៃអង្គារបន្ទាប់ពីទទួលដំណឹងអំពីវ៉ាក់សាំងកូវីដនៅក្នុងប្រទេសរុស្ស៊ី។

កាលពីថ្ងៃអង្គារ ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បានប្រកាសការអនុម័តលើវ៉ាក់សាំងកូវីដសម្រាប់ប្រើប្រាស់ដោយអះអាងថា វាជាវ៉ាក់សាំងដំបូងរបស់ពិភពលោកចំពេលមានការព្រួយបារម្ភជាសកលនិងសំណួរដែលមិនទាន់មានចម្លើយអំពីសុវត្ថិភាពនិងប្រសិទ្ធភាពរបស់វា។

សេចក្តីថ្លែងការណ៍តាមអ៊ីម៉ែលរបស់ WHO បានលើកឡើងថា “WHO សូមស្វាគមន៍រាល់ការរីកចម្រើនក្នុងការស្រាវជ្រាវនិងការអភិវឌ្ឍន៍វ៉ាក់សាំងកូវីដ១៩។ នៅកម្រិតពិភពលោក WHO ​បានចូលរួមក្នុងការដឹកនាំនិងពន្លឿនកិច្ចខិតខំប្រឹងប្រែងស្រាវជ្រាវនិងអភិវឌ្ឍន៍ចាប់តាំងពីខែមករាឆ្នាំ២០២០មក”។

សេចក្តីថ្លែងការណ៍បាននិយាយថា “ការស្រាវជ្រាវពន្លឿនវ៉ាក់សាំងគួរតែត្រូវបានអនុវត្តតាមដំណើរការដែលបានបង្កើតឡើងតាមរយៈការអភិវឌ្ឍន៍គ្រប់ជំហានដើម្បីធានាថា វ៉ាក់សាំងណាមួយដែលចូលទៅក្នុងផលិតកម្មគឺមានសុវត្ថិភាពនិងប្រសិទ្ធភាព។ វ៉ាក់សាំងបង្ការរោគរាតត្បាតណាមួយដែលមានសុវត្ថិភាពនិងមានប្រសិទ្ធិភាពនឹងជាផលប្រយោជន៍សាធារណៈរបស់សកលលោកហើយ WHO បានជំរុញឲ្យមានការទទួលបានវ៉ាក់សាំងបែបនេះនៅទូទាំងពិភពលោកដោយឆាប់រហ័ស សមរម្យនិងសមធម៌”៕

ប្រភព៖​ កម្ពុជាថ្មី