Home ពត៌មាន ព័ត៌មានក្រៅស្រុក ទឹកជំនន់ធ្ងន់ធ្ងរពេក!កូរ៉េខាងជើង បញ្ជូនយោធា ទៅជួយពលរដ្ឋរបស់ខ្លួន

ទឹកជំនន់ធ្ងន់ធ្ងរពេក!កូរ៉េខាងជើង បញ្ជូនយោធា ទៅជួយពលរដ្ឋរបស់ខ្លួន

25
0

បរទេស៖ ប្រទេសកូរ៉េខាងជើង នាពេលថ្មីៗនេះ តាមសេចក្តីរាយការណ៍ បានចល័តកងកម្លាំងយោធា ឲ្យទៅចូលរួមក្នុងកិច្ចប្រឹងប្រែងសម្អាត និងធ្វើឲ្យប្រសើរឡើងវិញ ក្រោយមានទឹកជំនន់ នៅក្នុងតំបន់មួយ ដែលលោក គីម ជុងអ៊ុន បានធ្វើទស្សនកិច្ច នាពេលថ្មីៗកន្លងទៅនេះ។

ទីភ្នាក់ងារសារព័ត៌មាន បក្សពលករកូរ៉េខាងជើង Rodong Sinmun បានរាយការណ៍ថា ទាហានរបស់កងទ័ព សាធារណរដ្ឋ ប្រជាធិបតេយ្យប្រជាមានិតកូរ៉េ ត្រូវបានបញ្ជូនទៅកាន់ឃុំ Taechongri ស្រុក Unpa ខេត្ត North Hwanghae ផ្អែកទៅតាមបទបញ្ជា របស់មេដឹកនាំកូរ៉េខាងជើង។

គួរបញ្ជាក់ថា កាលពីសប្ដាហ៍មុន ទូរទស្សន៍កូរ៉េខាងជើង KCTV បាននិយាយថា លំនៅស្ថានពលរដ្ឋកូរ៉េខាងជើង ជាង៧០០ខ្នង បានទទួលរងគ្រោះ ដោយសារទឹកជំនន់ និងថា ដំណាំរាប់ម៉ាយបានលិចទឹក ក្រោយពីមានភ្លៀងធ្លាក់យ៉ាងខ្លាំង អស់រយៈពេលជាច្រើនសប្ដាហ៍៕

ប្រភព៖ដើមអម្ពិល