Home ពត៌មាន ព័ត៌មានក្រៅស្រុក ឆ្លងក្នុងសហគមន៍នៅវៀតណាមអ្នកស្លាប់កើន១៧នាក់ហើយថ្ងៃនេះ

ឆ្លងក្នុងសហគមន៍នៅវៀតណាមអ្នកស្លាប់កើន១៧នាក់ហើយថ្ងៃនេះ

30
0

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន VNexpress នៅថ្ងៃពុធ​ ទី១២ ខែសីហា ឆ្នាំ២០២០ បានឱ្យដឹងថា វៀតណាមព្រឹកនេះកត់ត្រាការស្លាប់ថ្មីម្នាក់ទៀត ដែលអ្នកជំងឺជាបុរសអាយុ ៥៥ឆ្នាំ។ គាត់ជាអ្នកជំងឺទី៤៣១ ហើយបានឆ្លងជំងឺ COVID-19 កាលពីចុងខែមុន និងមានជំងឺប្រចាំកាយដូចជាទឹកនោមផ្អែម ជំងឺទាក់ទងនឹងតំរង់នោមដំណាក់កាលចុងក្រោយ និងខូចសរីរាង្គ។ គាត់ជាអ្នកនៅសង្កាត់ Lien Chieu របស់ក្រុងដាណាង ដែលជាកន្លែងមានការផ្ទុះឡើងនៃករណីក្នុងសហគមន៍។

HANOI, VIETNAM – JULY 31: Medical specialists in protective suits collect blood samples for a coronavirus (COVID-19) rapid test from people who recently returned from Da Nang City on July 31, 2020 in Hanoi, Vietnam. As of July 31, community transmissions have spread from Da Nang city to five other cities including Hanoi & Ho Chi Minh City. With the 45 new cases, the largest number of domestic infections reported in one day in Vietnam ever since the first cases were detected in the country in February, the nation now has 509 Covid-19 patients. Of these, 369 have recovered and no deaths.

កាលពីល្ងាចថ្ងៃអង្គារវៀតណាមក៏បានកត់ត្រាការស្លាប់ថ្មីម្នាក់ដែរ ដោយអ្នកជំងឺជាអ្នកនៅខេត្ត Quang Tri ។ ក្រសួងសុខាភិបាលវៀតណាមបានប្រកាសថា គាត់បានស្លាប់ដោយសារជំងឺរលាកសួតដែលបណ្តាលមកពី COVID-19 ហើយគាត់ក៏មានជំងឺខ្សោយបេះដូង និងជំងឺទឹកនោមផ្អែម។ គិតចាប់តាំងពីមានការផ្ទុះករណីនៅក្រុងដាណាង វៀតណាមមានអ្នកជំងឺក្នុងសហគមន៍ចំនួន​ ៤០៥ ចេញពីខេត្តនិងក្រុងចំនួន​១៥ ដែលរួមមានទាំងហាណូយ និងហូជីមិញ៕

ប្រភព៖ខ្មែរណូត