Home ពត៌មាន ព័ត៌មានក្រៅស្រុក ចិនកាត់ទោសប្រហារជីវិតបុរសកាណាដាម្នាក់ក្នុងពេលប្រទេសទាំងពីរកំពុងមើលមុខគ្នាមិនត្រង់ស្រាប់

ចិនកាត់ទោសប្រហារជីវិតបុរសកាណាដាម្នាក់ក្នុងពេលប្រទេសទាំងពីរកំពុងមើលមុខគ្នាមិនត្រង់ស្រាប់

134
0

ចិន៖ កាលពីពេលថ្មីៗនេះ បុរសជនជាតិចិន សញ្ជាតិកាណាដាម្នាក់ត្រូវបានតុលាការចិនសម្រេចកាត់ទោសប្រហារជីវិតពីបទផលិតគ្រឿងញៀនខុសច្បាប់ នេះបើយោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មានអេឡិចត្រូនិច Aljazeera ។ ប្រភពដដែលនេះបានបន្តថា បុរសសញ្ជាតិកាដាណារូបនេះមានឈ្មោះ Xu Weihong​ ត្រូវបានចាប់ខ្លួនកាលពី ខែតុលា ឆ្នាំ២០១៦ ​ហើយពេលចាប់ខ្លួនប៉ូលិសបានរកឃើញសម្ភារៈផលិតគ្រឿងញៀនជាច្រើនរួមជាមួយនិងគ្រឿងទំងន់ ១២០ គីឡូក្រាមផងដែរនៅក្នុងផ្ទះរបស់គាត់នៅឯខេត្ត Guangdong ភាគខាងត្បូងប្រទេសចិន។ ក្រៅតែពីបានកាត់ទោសប្រហារជីវិតបុរសកាណាដារូបនេះ មានបុរសកាដាណាម្នាក់ទៀតមានឈ្មោះថា Wen Guanxiong ដែលរងនូវការចោទប្រកាន់ថាបានរួមគំនិតផលិតគ្រឿងញៀនជាមួយលោក Xu Weihong​ ដែរនោះ ត្រូវបានតុលាការចិនសម្រេចកាត់ទោសឲ្យជាប់គុកអស់មួយជីវិតផងដែរ។

សូមបញ្ជាក់ថា ការសម្រេចរបស់តុលាការចិនដូចបានជម្រាបជូនខាងលើនេះត្រូវបានធ្វើឡើងស្របពេលទំនាក់ទំនងចិននិងកាណាដាកំពុងមានភាពតានតឹងខ្លាំងជុំវិញបញ្ហារបស់ក្រុមបច្ចេកវិទ្យាចិន Huawei។ បញ្ហាដ៏រសើបនៃក្រុមហ៊ុនខ្នាតយក្សរបស់ចិនមួយនេះគឺ កាលពីចុងឆ្នាំ ២០១៨ កន្លងទៅនេះ កាណាដាបានចាប់ខ្លួនលោក Meng Wanzhou ប្រធានផ្នែកហិរញ្ញវត្ថុរបស់ក្រុមហ៊ុន Huawei នៅលើទឹកដីកាណាដាតាមដីការបស់តុលាការអាមេរិក ហើយកាលពីពេលថ្មីនេះទៀតសោធកាណាដាក៏បានគាំទ្រអាមេរិកដោយធ្វើការចោទប្រកាន់ថា ក្រុមបច្ចេកវិទ្យាចិន បានជួយលួចយកការសម្ងាត់ពីបណ្តាប្រទេសមួយចំនួនសម្រាប់ផ្តល់ជូនរដ្ឋាភិបាលចិន៕

ប្រភព៖ខ្មែរណូត