Home ពត៌មាន ក្តៅៗ​ New Zealand ប្រកាសបិទទីក្រុង​ Auckland ក្រោយមានករណីឆ្លងកូវីដ​ ៤នាក់

ក្តៅៗ​ New Zealand ប្រកាសបិទទីក្រុង​ Auckland ក្រោយមានករណីឆ្លងកូវីដ​ ៤នាក់

2735
0

នូវែ​លសេ​ឡង់​ ឬ New Zealand បាន​ប្រកាស​បិទ​ទីក្រុង​ Auckland ដែល​ជា​ទីក្រុង​ធំ​បំផុត​របស់​ខ្លួន បន្ទាប់​ពី​ករណី​ឆ្លង​វីរុស​ថ្មី​ចំនួន​៤​នាក់​ត្រូវបាន​រកឃើញ​នៅ​ទីក្រុង​នេះ។

នេះគឺជា​​ករណី​ឆ្លង​ក្នុងស្រុក​លើក​ដំបូង​បន្ទាប់​ពី​មិន​មាន​ករណី​ឆ្លង​អស់​រយៈពេល​១០២ថ្ងៃ​របស់ប្រទេសដែនកោះមួយនេះ។ ​នាយករដ្ឋមន្ត្រី Jacinda Ardern បាន​និយាយថា ទីក្រុង​ Auckland នឹង​ត្រូវ​បិទ​ក្នុង​វិធានការ​តឹងរឹង​កម្រិត​៣​ ហើយប្រជាជន​ត្រូវ​នៅ​ឆ្ងាយ​ពី​កន្លែងធ្វើការ​និង​សាលារៀន​ និង​ការជួបជុំ​គ្នា​ច្រើន​ជាង​១០ នាក់​ត្រូវបាន​ហាមឃាត់។​

​ក្រុម​មន្ត្រី​សុខាភិបាល​បាន​និយាយថា មនុស្ស​៤​នាក់​ដែល​បាន​ឆ្លង​វីរុស​កូវី​ដ​១៩​គឺ​នៅក្នុង​គ្រួសារ​មួយ ។ ពួកគេ​មិន​បាន​ធ្វើដំណើរ​ជា​អន្តរជាតិ​ទេ។ សមាជិក​មួយចំនួន​នៃ​គ្រួសារ​នេះ​ត្រូវបាន​ធ្វើតេស្ត​​ហើយ​មាន​ការតាមរក​អ្នក​ដែល​មាន​ទំនាក់ទំនង​៕

ប្រភព៖​ Sabay