Home ពត៌មាន ព័ត៌មានក្រៅស្រុក ចិនអំពាវនាវជប៉ុនរឿងបញ្ហាក្រុងហុងកុង

ចិនអំពាវនាវជប៉ុនរឿងបញ្ហាក្រុងហុងកុង

17
0

ប៉េកាំង៖ ប្រទេសចិន បានអំពាវនាវកាលពី ថ្ងៃអង្គារលើប្រទេសជប៉ុន កុំឲ្យលូកដៃក្នុងបញ្ហាដែនដី របស់ខ្លួននៅហុងកុង ប៉ុន្មានម៉ោងបន្ទាប់ពី អ្នកនាំពាក្យរដ្ឋាភិបាលកំពូល របស់ប្រទេសជិតខាង បានសម្តែងការព្រួយបារម្ភ ជុំវិញការចាប់ខ្លួនសកម្មជនគាំទ្រ លទ្ធិប្រជាធិបតេយ្យនៅក្នុងតំបន់។

អ្នកនាំពាក្យក្រសួងការបរទេសចិនលោក បានប្រាប់អ្នកយកព័ត៌មានថា “មិនមានកងកម្លាំងខាងក្រៅ ណាមួយត្រូវបានអនុញ្ញាតឱ្យ ជ្រៀតជ្រែកក្នុងទីក្រុងហុងកុងនោះទេ” ។

កាលពីថ្ងៃច័ន្ទមជ្ឍមណ្ឌល សារព័ត៌មានលោក Jimmy Lai និងសកម្មជន Agnes Chow ស្ថិតក្នុងចំណោមមនុស្ស ១០ នាក់ដែលត្រូវបានចាប់ខ្លួន ក្រោមច្បាប់សន្តិសុខជាតិ សម្រាប់ទីក្រុងហុងកុង ដែលត្រូវបានអនុម័ត កាលពីចុងខែមិថុនាដើម្បី ចាត់វិធានការលើអ្វីដែល ទីក្រុងប៉េកាំងយល់ថា ជាសកម្មភាពវិវត្តនៅក្នុងទឹកដី ពាក់កណ្តាលស្វ័យភាពរបស់ខ្លួន ៕

ប្រភព៖ដើមអម្ពិល