Home ពត៌មាន ព័ត៌មានក្នុងស្រុក បែបចង់ឲ្យផេកខ្លួនឯងបាន LIKE ច្រើនយកអគ្គិសភ័យតាំងពីឆ្នាំទៅមកបង្ហោះ

បែបចង់ឲ្យផេកខ្លួនឯងបាន LIKE ច្រើនយកអគ្គិសភ័យតាំងពីឆ្នាំទៅមកបង្ហោះ

16
0

បុរស​ម្នាក់​ឈ្មោះ សំ កុ​ម្ភៈ ជា​ម្ចាស់​គណនី​ហ្វេ​ស​ប៊ុ​ក​ផេ​ក TCB អ​ល​ចនទ្រ​ព្យ​កម្ពុជា ដែល​បាន​យក​រូបភាព​ករណី​ឆេះ​ផ្ទះ​ប្រជាពលរដ្ឋ​ដែល​បាន​កើតឡើង​តាំងពី​ខែមិថុនា ឆ្នាំ​២០១៩ នៅ​សង្កាត់​ទួល​ទំពូង ខណ្ឌចំការមន យកមក​ធ្វើការ​បង្ហោះ​ឡាយ​ជា​វីដេអូ​(Live Steam) កាលពី​ថ្ងៃទី​១១ ខែសីហា ឆ្នាំ​២០២០ វេលា​ម៉ោង ១៣:៣០​នាទី នៅ​រាជធានី​ភ្នំពេញ ក្នុង​គោលបំណង​ចង់​ឲ្យ​មាន​ភាព​ទាក់ទាញ​ខ្លាំង​មក​លើផេ​ក​របស់គាត់ ដែល​ធ្វើអោយ​សាធារណជន​មានការ​ភ័​ន្ត​ច្រឡំ ជាពិសេស​អាច​បង្ក​ឲ្យ​មាន​ភាពចលាចល​ក្នុងសង្គម​ផងដែរ ។

​បុរស​ម្នាក់នេះ​ត្រូវបាន​ក្រុមការងារ​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ សហការណ៍​ជាមួយ​យ​ការិយាល័យ​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា​នៃ​ផែន​ការងារ​សន្តិសុខ កោះហៅ​ឲ្យ​ចូលខ្លួន​មក​ធ្វើការ​បំភ្លឺ លើ​ករណីនេះ បុរស​ម្នាក់នេះ​បាន​សារភាព​កំហុស ធ្វើ​កិច្ចសន្យា និង​ថត​ជា​វីដេអូ​សុំទោស​ជា​សាធារណ​:​ចំពោះ​ទ​ង្វើ​ដែល​ខ្លួន​បាន​ធ្វើ​ដោយ​យក​ព័ត៌មាន​ចាស់​ករណី​អគ្គិភ័យ​តាំងពី​ថ្ងៃទី​១៣ ខែមិថុនា ឆ្នាំ​២០១៩ មក​ឡាយ​ដែល​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​មានការ​យល់ច្រឡំ ។​
​សូម​ចូលរួម​សហការណ៍​ផ្សព្វផ្សាយ​តែ​ព័ត៌មាន​ពិត និង​ជួយ​ទប់ស្កាត់​ឲ្យ​បាន​រាល់​ព័ត៌មាន​មិន​ពិត​ដែលមាន​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​មានការ​យល់ច្រឡំ បង្ក​ភាពវឹកវរ ចលាចល​ក្នុងសង្គម ។ ល​។​

​យើងខ្ញុំ​សូម​ថ្លែងអំណរគុណ​ចំពោះ​កិច្ចសហការណ៍​ល្អ​របស់​សាធារណជន ជាពិសេស​បណ្ដាញ​ទំនាក់ទំនង​សង្គម​ដែល​បាន​ចូលរួមចំណែក​រក្សា​ការពារ​សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់​សង្គម រិះគន់​ក្នុងន័យ​ស្ថាបនា និង​ទទួលយក​ជា​មូលដ្ឋាន​ធ្វើការ​កែលម្អ ហើយក៏​សូម​អំពាវនាវ​ដល់​សាធារណជន និង​បណ្ដាញ​សង្គម​ចៀសវាង​ការអត្ថាធិប្បាយ ចងក្រង​ខ្លឹមសារ រូបភាព​សកម្មភាព​បំផ្លើសការពិត ជាហេតុ​បង្ក​ឲ្យ​មាន​ភាពវឹកវរ បំពុលបរិយាកាស​សង្គម ចលាចល បង្ក​ភាពភ័យខ្លាច​ដល់​ប្រជាពលរដ្ឋ និង​អាច​ប្រឈម​ចំពោះមុខ​ច្បាប់​ជា​ធរមាន​ផងដែរ ៕

ប្រភព៖ខ្មែរណូត