Home ពត៌មាន ព័ត៌មានក្រៅស្រុក ដំណឹងល្អ!វ៉ាក់សាំងកូវីដ១៩របស់រុស្សីផលិតចេញ២សប្តាហ៍ទៀត

ដំណឹងល្អ!វ៉ាក់សាំងកូវីដ១៩របស់រុស្សីផលិតចេញ២សប្តាហ៍ទៀត

23
0

វ៉ាក់សាំងការពារជំងឺ COVID-19 ដែលបង្កើតឡើងដោយវិទ្យាស្ថានស្រាវជ្រាវហ្គាម៉ាឡេយ៉ា (Gamaleya) របស់ប្រទេសរុស្ស៊ី នឹងត្រូវផលិតនិងត្រៀមសម្រាប់ប្រើប្រាស់ក្នុងរយៈពេល ២ សប្តាហ៍ទៀត នេះបើយោងតាមសេចក្តីរាយការណ៍ពីប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកដែលដកស្រង់សម្តីលោករដ្ឋមន្ត្រី Mikhail Murashko ។ លោក Mikhail Murashko ក៏បាននិយាយដែរថា ការចោទប្រកាន់ថាវ៉ាក់សាំងរុស្ស៊ីមិនមានសុវត្ថិភាពគឺគ្មានមូលដ្ឋានទេ។

លោក Mikhail Murashko បានប្រាប់សន្និសីទកាសែតមួយកាលពីថ្ងៃពុធថា៖«មិត្តលោកខាងលិចដែលមើលឃើញប្រយោជន៍ប្រកួតប្រជែងរបស់ថ្នាំរុស្ស៊ី កំពុងព្យាយាមបង្ហាញនូវទស្សនៈមួយចំនួនដែលមិនសមហេតុផលទាំងស្រុងនៅក្នុងទស្សនៈរបស់យើង»។ គាត់បានកត់សម្គាល់ថា៖«វ៉ាក់សាំងនេះគឺជាវេទិកាមួយ ដែលត្រូវបានគេស្គាល់ច្បាស់លាស់ និងសិក្សារួចអស់ហើយ»។ លោកបានបន្ថែមថា ប្រទេសផ្សេងទៀតបានបង្កើតវ៉ាក់សាំង ក្រោមកម្មវិធីសាកល្បងដែលបង្កើនល្បឿន។

ចំណែកកាលពីម្សិលមិញនេះអ្នកនាំពាក្យអង្គការសុខភាពពិភពលោក (WHO) ក៏បាននិយាយថា WHO កំពុងមានទំនានក់ទំនងជិតស្និទ្ធជាមួយរុស្ស៊ី សម្រាប់ថ្នាំដែលអាចការពារជីវិតមនុស្សពីជំងឺ COVID-19 ដែលរុស្ស៊ីបានចុះបញ្ជីឱ្យប្រើដំបូងគេនេះ។ ដោយបានសង្កត់ធ្ងន់ថា គ្រប់វ៉ាក់សាំងត្រូវតែមានការពិនិត្យ និងវាតម្លៃលើគ្រប់ទិន្នន័យ ដើម្បីកំណត់ពីសុវត្ថិភាព និងប្រសិទ្ធភាព។ លោកបានមានប្រសាសន៍ថា៖«ប្រទេសនីមួយៗមានស្ថាប័នត្រួតពិនិត្យថ្នាក់ជាតិ ដែលអនុម័តលើការប្រើប្រាស់វ៉ាក់សាំង ឬថ្នាំ ក្នុងទឹកដីរបស់ខ្លួន»៕

ប្រភព៖ខ្មែរណូត