Home ពត៌មាន ព័ត៌មានក្នុងស្រុក កាន់តែក្តៅ!ឧត្តមសេនីយ៍ទោ អ៊ុក កុសល ស្នងការខេត្តកំពង់ធំ ចេញវិដេអូបកស្រាយ

កាន់តែក្តៅ!ឧត្តមសេនីយ៍ទោ អ៊ុក កុសល ស្នងការខេត្តកំពង់ធំ ចេញវិដេអូបកស្រាយ

36
0

យោងតាមលិខិតប្រកាសរបស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ដែលត្រូវបានផ្សព្វផ្សាយកាលពីម្សិលមិញនេះ បានអោយដឹងថា សម្តេចបានសម្រេចផ្អាកការងារលោកឧត្តមសេនីយ៍ទោ អ៊ុក កុសល ពីស្នងការនគរបាលខេត្តកំពង់ធំជាបណ្ដោះអាសន្ន ក្រោយទទួលបានការដាក់ពាក្យបណ្តឹងពីសំណាក់មន្ត្រីនគរបាលជាច្រើនរូបនៅស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ដែលប្តឹងលោកឧត្តមសេនីយ៍ទោ អ៊ុក កុសល។

ក្រោយទទួលបានការសម្រេចពីសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ អោយលោកឧត្តមសេនីយ៍ទោ អ៊ុក កុសល ផ្អាកការងាររបស់ខ្លួនមក លោកស្នងការរូបនេះ បានចេញវិដេអូបកស្រាយជាមួយអ្នកសារព័ត៌មាន ដោយលោកបញ្ជាក់ថាមានការរៀបចំជាប្រព័ន្ធដើម្បី ផ្តួលតំណែងរូបលោកពីស្នងការ។ ទាក់ទងនឹងករណីនេះ មហាជនមានការចាប់អារម្មណ៍យ៉ាងខ្លាំង និងរង់ចាំមើលថាតើរឿងរ៉ាវមួយនេះនឹងទៅជាយ៉ាងណា៕

https://web.facebook.com/100009142260829/videos/2593308880983829/

ប្រភព៖ខ្មែរណូត