Home ពត៌មាន ព័ត៌មានក្នុងស្រុក កុំភេ្លចកូវីដ១៩ណា!ពេលនេះវារាលដាលកើនដល់ ២១លាននាក់ហើយទូទាំងពិភពលោក

កុំភេ្លចកូវីដ១៩ណា!ពេលនេះវារាលដាលកើនដល់ ២១លាននាក់ហើយទូទាំងពិភពលោក

23
0

យោងតាមការធ្វើបច្ចុប្បន្នភាពចុងក្រោយរបស់ Worldometers នៅព្រឹកថ្ងៃសុក្រ ទី១៤ ខែសីហា ឆ្នាំ២០២០ បានបង្ហាញថា ជំងឺ COVID-19 ពេលនេះបានឆ្លងរីករាលដាលដល់ពលរដ្ឋចំនួន ២១លាននាក់ នៅទូទាំងពិភពលោក ខណៈការស្លាប់មានជាង ៧៥០,០០០នាក់ រួចមកហើយ។ រំលឹកដែរថា ទំហំនៃការរីករាលដាលនៃជំងឺ COVID-19 សព្វថ្ងៃនេះ គឺមានល្បឿនលឿនជាងកាលពីជំនាន់វាផ្ទុះដំបូងនៅប្រទេសចិនទៅទៀត ដោយកាលនោះវាប្រើពេលប្រហែល ៣ខែ ទម្រាំតែពិភពលោកបានកត់ត្រាករណីសរុប ១លាននាក់ ជាលើកដំបូងរបស់ខ្លួន ប៉ុន្តែឥឡូវនេះកើនមានករណីថ្មី ១លាននាក់ ជារៀងរាល់សប្ដាហ៍។

សហរដ្ឋអាមេរិកនៅតែជាប្រទេសមានករណីច្រើនជាងគេបំផុត ដោយគិតមកទល់ពេលនេះមានករណីជំងឺ COVID-19 សរុបចំនួន ៥.៤លាននាក់ ហើយស្លាប់មានដល់ ១៧០,០០០នាក់។ ប្រេស៊ីលនៅតែបន្ដឈរលេខ២ ជាមួយនឹងករណីសរុប ៣.២លាននាក់ និងការស្លាប់មាន ១០០,០០០នាក់។ ចំណែកឥណ្ឌានៅតែឈរលេខ ៣ ដោយមានករណីសរុបជាង ២.៤លាននាក់ ប៉ុន្តែការស្លាប់របស់ប្រទេសនេះមានតែ ៤៨,០០០នាក់ ប៉ុណ្ណោះ ដែលហាក់ដូចជាមានភាគរយស្លាប់តិចជាងគេ បើធៀបនឹងប្រទេសឆ្លងច្រើនដទៃទៀត។ ប្រទេសជិតខាងរបស់យើងក៏មានការផ្ទុះឡើងនៃករណីក្នុងសហគមន៍ ដូច្នេះសូមកុំប្រហែសឱ្យសោះ។ សូមរក្សាគម្លាត មានអនាម័យ កុំប្រមូលផ្ដុំគ្នា និងពាក់ម៉ាស់ការពារឱ្យបានត្រឹមត្រូវទាំងអស់គ្នា៕

ប្រភព៖ខ្មែរណូត