Home ប្លែកៗ ព្រះសង្ឃមួយអង្គសុខចិត្តរស់នៅក្នុងទ្រុងឆ្កែ​ ព្រោះចង់បានយុត្តិធម៌

ព្រះសង្ឃមួយអង្គសុខចិត្តរស់នៅក្នុងទ្រុងឆ្កែ​ ព្រោះចង់បានយុត្តិធម៌

66
0

បរទេស៖ ចៅអធិការមួយអង្គ គង់នៅវត្តក្នុងស្រុកមឿង ខេត្តអាងថង បានសម្រេចដាក់ចូលគង់នៅក្នុងទ្រុងឆ្កែ បន្ទាប់ពីពលរដ្ឋមួយចំនួនបានដាក់ពាក្យទៅគណៈសង្ឃខេត្តពីបទចៅអធិការបើកធម៌ពន្លឺស្ដាប់សំលេងខ្លាំងៗជាប្រចាំ ដែលធ្វើឲ្យប៉ះពាល់ដល់ការរស់នៅពួកគេនៅជុំវិញនោះ។

ក្រោយពីទទួលបានពាក្យបណ្ដឹងពីពលរដ្ឋគណៈសង្ឃខេត្តក៏បានចាត់ចែងចាត់វិធានការដាក់ទោសព្រះចៅអធិការនោះ ដោយត្រូវទទួលទោស៣ឆ្នាំ ដែលសកម្មភាពទាំងអស់ត្រូវមានការឃ្លាំមើលជាពិសេសពីគណៈសង្ឃខេត្ត ព្រមទាំងត្រូវដកតំណែងចេញពីចៅអធិការវត្តទៀតផង ដែលជាហេតុធ្វើឲ្យចៅអធិការមួយអង្គនេះ បានសម្រេចចិត្តភៀសខ្លួនទៅរស់នៅក្នុងទ្រុងឆ្កែ ដើម្បីបង្ហាញពីការចង់បាននៅយុត្តិធម៌ ដែលគាត់មិនបានធ្វើដូចដែលពលរដ្ឋបានដាក់ពាក្យបណ្ដឹងឡើយ។

យោងតាមការរៀបរាប់ពីសំណាក់ពលរដ្ឋដែលស្រឡាញ់ពេញចិត្ត នឹងព្រះចៅអធិការនេះ បានឲ្យដឹងថា ព្រះអង្គគឺជាមនុស្សស្លូតបូតណាស់ ការរស់នៅជាប់របងវត្តនេះមែនតែពួកគេមិនដែលបានលឺការរំខានដោយសំលេងធម៌ដែលបានបើកដោយមេក្រូនោះទេ។ ហើយម្យ៉ាងទៀត ព្រះអង្គតែងតែជួយយកអសារអ្នកភូមិជានិច្ច តែរឿងដែលគេបានដាក់ពាក្យបណ្ដឹងនោះគឺជាមានភាពអយុត្តិធម៌ណាស់សម្រាប់មនុស្សល្អ ត្រឹមត្រូវដោយជាព្រះចៅអធិការវត្តមួយនេះ ៕

ប្រភព៖​ KBN News