Home ពត៌មាន តាចាស់ល្មោភកាម​ លួងលោមក្មេងស្រីអនីតិជនទៅរំលោភរហូតមានផ្ទៃពោះ​ ជាមួយនឹងការអោយប្រាប់​ ២ម៉ឺនរៀលរាល់សកម្មភាពរួមភេទម្តង

តាចាស់ល្មោភកាម​ លួងលោមក្មេងស្រីអនីតិជនទៅរំលោភរហូតមានផ្ទៃពោះ​ ជាមួយនឹងការអោយប្រាប់​ ២ម៉ឺនរៀលរាល់សកម្មភាពរួមភេទម្តង

183
0

ខេត្តកណ្ដាល៖ បុរសចំណាស់ល្មោភកាមម្នាក់បានចាប់ក្មេងស្រីជាអនីតិជនរំលោភរហូតមានផ្ទៃពោះ៥ខែ ម្ដាយក្មេងស្រីរងគ្រោះទើបតែដឹង ក៏សម្រេចប្តឹងសមត្ថកិច្ចឲ្យចាប់ខ្លួន​ នៅថ្ងៃទី១៤ ខែសីហា​ ឆ្នាំ២០២០ ដែលករណីនេះ បានកើតឡើងកាលពីថ្ងៃទី២០​ ខែមីនាឆ្នាំ២០២០ វេលាម៉ោង១០និង៣០នាទីនៅចំណុចព្រៃខាងក្រោយផ្ទះជនរងគ្រោះស្ថិតក្នុងភូមិក្បាលកោះត្បូង ឃុំកោះខ្សាច់ទន្លា ស្រុកស្អាងខេត្តកណ្តាល។

មន្ត្រីនគរបាលស្រុកស្អាងបានឲ្យដឹងថា ជនសង្ស័យឈ្មោះ អាត ពុយ ភេទប្រុស អាយុ៥៣ឆ្នាំ ជនជាតិខ្មែរ មុខរបរលេងភ្លេងខ្មែរ មានទីលំនៅភូមិក្បាលកោះត្បូង ឃុំកោះខ្សាច់ទន្លា ស្រុកស្អាងខេត្តកណ្តាល។ ចំណែកក្មេងស្រីរងគ្រោះអាយុ១៤ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះមានទីលំនៅភូមិក្បាលកោះត្បូង ឃុំកោះខ្សាច់ទន្លា ស្រុកស្អាងខេត្តកណ្តាល។

ប្រភពដដែលបន្តថា កាលពីថ្ងៃទី២០ ខែមិីនា ឆ្នាំ២០២០ វេលាម៉ោង១០និង៣០នាទីជនសង្ស័យបានលួងលោមក្មេងស្រីរងគ្រោះរួមភេទដោយឱ្យលុយចំនួន២ម៉ឺនរៀល តែក្មេងស្រីរងគ្រោះមិនព្រមទេ ពេលនោះជនសង្ស័យក៏បានចាប់អូសដៃជនរងគ្រោះចូលព្រៃក្រោយផ្ទះរួចបានធ្វេីសកម្មភាពរំលោភក្មេងស្រីរងគ្រោះរហូតបានសម្រេចចំនួន២ដង។ លុះមកដល់ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២០ វេលាម៉ោង១៤និង០០នាទី(ថ្ងៃចូលឆ្នាំទីពីរ)ជនសង្ស័យបានលួងលោមក្មេងស្រីរងគ្រោះឱ្យទៅព្រៃខាងក្រោយផ្ទះទៀតកន្លែងដដែលរួចបានធ្វេីសកម្មភាពចាប់រំលោភបានសម្រេចម្តងទៀតហីយជនសង្ស័យបានឱ្យលុយទៅជនរងគ្រោះចំនួន២ម៉ឺនរៀល​ ។ រហូតមកដល់ថ្ងៃទី៩ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង១៣និង០០នាទី​ ជនសង្ស័យបានលួងលោមជនរងគ្រោះទៅព្រៃខាងក្រោយផ្ទះកន្លែងដដែលរួចបានធ្វេីសកម្មភាពចាប់រំលោភបានសម្រេចចំនួន២ដងទៀតហេីយជនសង្ស័យបានឱ្យលុយទៅជនរងគ្រោះចំនួន២ម៉ឺនរៀល។ លុះនៅថ្ងៃទី១៣ ខែសីហា​ ឆ្នាំ២០២០​ វេលាម៉ោងប្រហែល១៦និង៣០នាទី ម្តាយក្មេងស្រីរងគ្រោះបានសង្ស័យថាកូនស្រីមានផ្ទៃពោះក៏បានទិញឧបករណ៍ពិនិត្យទឹកនោមឃេីញថាកូនមានផ្ទៃពោះពិតមែន ហើយនៅវេលាព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២០ វេលាម៉ោងប្រហែល៧ព្រឹកម្តាយជនរងគ្រោះបានយកកូនស្រីទៅឱ្យគ្រូពេទ្យពិនិត្យមេីល ហើយគ្រូពេទ្យបាននិយាយថាជនរងគ្រោះមានផ្ទៃពោះចំនួន៥ខែហេីយ។ ពេលនោះម្តាយជនរងគ្រោះបានសួរនាំកូនស្រីថាកូនឯងខូចខ្លួនខូចប្រាណជាមួយអ្នកណា? ពេលនោះជនរងគ្រោះបាននិយាយប្រាប់ម្តាយថាជាមួយឈ្មោះអាត ពុយ(ជនសង្ស័យ)ហេីយម្តាយជនរងគ្រោះក៏បានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលកោះខ្សាច់ទន្លាតែម្តង។

ពេលទទួលបានពាក្យបណ្តឹងពីម្តាយជនរងគ្រោះភ្លាម កម្លាំងប៉ុស្តិ៍នគរបាលកោះខ្សាច់ទន្លាបានកោះហៅជនសង្ស័យយកមកធ្វេីការសាកសួរ។ នៅចំពោះមុខសមត្ថកិច្ចនគរបាលជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានចាប់រំលោភទៅលេីជនរងគ្រោះបណ្តាលឱ្យមានផ្ទៃពោះប្រាកដមែន។

បច្ចុប្បន្នជនសង្ស័យត្រូវបានបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកស្អាងដេីម្បីកសាងសុំរឿងចាត់ការតមនីតិវីធី៕

ប្រភព៖​ Nokor Dragon News