Home ពត៌មាន កាន់តែក្តៅ! ! នាវាដឹកយន្តហោះអាមេរិក​ ធ្វេីសមយុទ្ធនៅសមុទ្រចិនខាងត្បូង

កាន់តែក្តៅ! ! នាវាដឹកយន្តហោះអាមេរិក​ ធ្វេីសមយុទ្ធនៅសមុទ្រចិនខាងត្បូង

33
0

កងទ័ពជើងទឹកសហរដ្ឋអាមេរិកបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា នាវាដឹកយន្តហោះចម្បាំងរបស់កងទ័ពជើងទឹកសហរដ្ឋអាមេរិកមួយគ្រឿងបានធ្វើសមយុទ្ធនៅក្នុងសមុទ្រចិនខាងត្បូងកាលពីថ្ងៃសុក្រ ។

សេចក្តីថ្លែងការណ៍បាននិយាយថា ក្រុមវាយប្រហារមួយដឹកនាំដោយនាវា USS Ronald Reagan បានធ្វើប្រតិបត្តិការហោះហើរ និងសមយុទ្ធដែនសមុទ្រកម្រិតខ្ពស់ ។

មេបញ្ជាការកងទ័ពជើងទឹកអាមេរិកលោក Joshua Fagan មន្ត្រីប្រតិបត្តិការកងទ័ពអាកាសលេខ ៧០ លើនាវា USS Ronald Reagan បាននិយាយថា “ការធ្វើសមាហរណកម្មជាមួយដៃគូរួមរបស់យើងគឺចាំបាច់ដើម្បីធានាការឆ្លើយតបរបស់កម្លាំងរួមគ្នា និងការរក្សាបាននូវតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិកដោយសេរី” ។

សមយុទ្ធនេះកើតឡើងចំពេលមានភាពតានតឹងកើនឡើងរវាងសហរដ្ឋអាមេរិក និងចិន ខណៈទីក្រុងវ៉ាស៊ីនតោនបានរិះគន់ទីក្រុងប៉េកាំងជុំវិញការឆ្លើយតបនឹងវីរុសកូរ៉ូណារបស់ខ្លួន ហើយចោទប្រកាន់ថាបានទាញយកផលប្រយោជន៍ពីរោគរាតត្បាតដើម្បីជំរុញការទាមទារទឹកដីនៅសមុទ្រចិនខាងត្បូង និងកន្លែងផ្សេងទៀត ៕

ប្រភព៖​ ថ្មីៗ