Home ពត៌មាន សាហាវ! ! ហ៊ានលេីកដៃសម្លាប់ប្រពន្ធ​ ហេីយរំលោភសពទៀត

សាហាវ! ! ហ៊ានលេីកដៃសម្លាប់ប្រពន្ធ​ ហេីយរំលោភសពទៀត

358
0

បរទេស៖ យោងតាមការចុះផ្សាយរបស់សារព័ត៌មាន khaosod នាថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២០ បានឲ្យដឹងថា មានករណីដ៏រន្ធត់មួយបានកើតឡើង ដែលប្ដីបានលើកដៃសម្លាប់ប្រពន្ធវ័យក្មេងរបស់ខ្លួន ដោយសារតែរឿងទ្រព្យសម្បត្តិ។

នៅក្នុងរឿងក្ដីដ៏ក្ដៅគគុកនេះគឺ លោកវរសេនីយ៍ទោ Niyom Sam Phrao អធិការរងជាអ្នកទទួលបន្ទុកក្នុងការស៊ើបអង្កេតរឿងក្ដីនេះបានឲ្យដឹងថា ជនរងគ្រោះជាប្រពន្ធមានឈ្មោះ Saoweduan អាយុ២៧ឆ្នាំ ត្រូវបានម្ដាយបង្កើតរបស់ខ្លួនប្រទះឃើញសាកសពអាក្រាតរុំនៅក្នុងភួយ កាលពីវេលាម៉ោង៧ព្រឹក​ ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២០នេះនៅលើផ្ទះជាន់ទី២ ដែលមានថ្មលើឈើខាងក្រោម ស្ថិតនៅក្នុងឃុំផែងព្រីង ស្រុកកូសុំពិសី ខេត្តតម៉ាហាសារ៉ាម។ ដោយនៅលើខ្លួនសុទ្ធតែស្នាកស្នាមរបួស ជាំ ស្ទើរគ្រប់ទីកន្លែង ជាពិសេសត្រង់កតែម្ដង ដោយប៉ូលីសបានដាក់ការសន្និដ្ឋានថា ជនរងគ្រោះត្រូវគេច្របាច់កឲ្យស្លាប់ អស់រយៈពេល២០ម៉ោងមកហើយ។

ជាមួយគ្នាយោងតាមការសាកសួរពីម្ដាយសាកសពបានរៀបរាប់ថា គាត់បានធ្វើដំណើរមកលេងកូនស្រី ដោយនាងបានរស់នៅជាមួយប្ដីឈ្មោះ Itthichai Worapharn អាយុ៥២ឆ្នាំ មានមុខរបរជាឈ្មួញជួញដូរដីធ្លី ពួកគេទាំង២នាក់ បានរួមរស់ជាមួយគ្នាអស់រយៈពេល២ខែមកហើយ នឹងបានចុះអេតាស៊ីវិលទៀតផង ប៉ុន្តែពួកគេមិនទាន់រៀបការនោះ ដោយបានរៀបគម្រោងប្រុងរៀបការនៅចុងឆ្នាំនេះ។

យោងតាមប្រភពព័ត៌មានពីអ្នកជិតខាងបានឲ្យដឹងថា កាលពីមុនថ្ងៃកើតហេតុនៅវេលាម៉ោង៤ល្ងាច ពួកគេទាំង២នាក់ មានការឈ្លោះប្រកែកគ្នាយ៉ាងខ្លាំង ដោយមួយសន្ទុះធំក្រោយមកក៏បានឃើញប្ដីដើរចេញក្រៅផ្ទះយ៉ាងប្រញាប់ប្រញាល់បំផុត ដោយមើលទៅខ្លាចមានអ្នកណាដឹងថាខ្លួនបានធ្វើខុសអ្វីមួយ។

ក្រោយពីទទួលដំណឹង ក៏ដូចជាភ័ស្ដតាងជាច្រើន ប៉ូលីសក៏បានចុះទៅធ្វើការឃាត់ខ្លួនលោក Itthichai Worapharn ភ្លាមៗ ដោយមិនអាចលាក់លៀមនូវអំពើអាក្រក់ដែលខ្លួនបានធ្វើ លោកក៏បានសារភាពតាមដំណើររឿងថា ខ្លួនពិតជាបានសម្លាប់ប្រពន្ធខ្លួនមែន ដោយពេលដែលលោកច្របាច់កនាងឲ្យស្លាប់ហើយ រួចក៏ធ្វើការរំលោភទៅតាមក្រោយ។ ហើយបញ្ហាជម្លោះគឺកើតចេញពីរឿងដីធ្លី ដែលលោកបានបង្ខំឲ្យនាងលក់ដីដែលម្ដាយនាងចែកឲ្យ តែដោយនាងមិនព្រមធ្វើតាមចិត្តខ្លួន ទើបធ្វើឲ្យមានរឿងឈ្លោះប្រកែកទាស់ទែងគ្នា រហូតឈានដល់ការសម្លាប់តែម្ដងទៅ។

បច្ចុប្បន្ននេះ បុរសដែលជាជនដៃដល់ត្រូវបាសមត្ថកិច្ចកំពុងរៀបចំសំនុំរឿងដើម្បីដាក់ទៅតុលាការក្នុងការជំនុំជម្រះក្ដី ធ្វើការដាក់ទោស ៕

ប្រភព៖​ KBN News