ភ្នំពេញ ៖ យោងតាមសេចក្តីជូនដំណឹងរបស់មន្ទីរពេទ្យ កម្ពុជា-គុយវែត បានឲ្យដឹងថា ដោយហេតុមន្ទីរពេទ្យទទួលបានជំនួយសប្បុរសធម៌ពីប្រទេសគុយវែត មន្ទីរពេទ្យសម្រេចរៀបចំវះកាត់ជំងឺ៥មុខដូចជា ទី១.ក្រួសក្នុងតម្រង់នោម ទី២.ក្រួសក្នុងប្រម៉ាត់ ទី៣.រលាក់ខ្នែងពោះវៀន ទី៤.គីសដៃស្បូន និងទី៥.ក្លនលូន ហើយការរៀបចំវះកាត់ជំងឺទាំង៥មុខនេះ គឺដោយឥតគិតថ្លៃ ចាប់ពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២០ ដល់ថ្ងៃទី ២២ ខែសីហា ឆ្នាំ២០២០។
សេចក្តីជូនដំណឹងមានដូចខាងក្រោមនេះ
