Home ពត៌មាន ស្ថានភាពកូវីដ​ ថ្ងៃឈប់សម្រាក់សងចូលឆ្នាំខ្មែរថ្ងៃទី១

ស្ថានភាពកូវីដ​ ថ្ងៃឈប់សម្រាក់សងចូលឆ្នាំខ្មែរថ្ងៃទី១

104
0

គិត​ត្រឹមព្រឹកថ្ងៃទី១៧ ខែសីហានេះ កម្ពុជា មានករណីឆ្លងកូវីដ១៩សរុប ២៧៣នាក់ដដែល ក្នុងនោះអ្នកជាសះស្បើយ ២៣៨នាក់ដដែលផងដែរ ពោលគឺ​គ្មានករណីឆ្លងថ្មី និងអ្នកជាសះស្បើយបន្ថែមទៀតនោះទេ។

សូមអានបន្ថែមខាងក្រោម៖

គួរកត់សម្គាល់​ថា ការមិនរកឃើញករណីថ្មីនេះ គឺក្រោយពេល​ម្ពុជា​ ចាប់ពីដើមខែសីហាមក បានផ្អាកជើងហោះហើរ​មកពីប្រទេស៣ ដែល​មានអត្រាឆ្លងកូវីដ១៩ខ្ពស់ រួមមាន ម៉ាឡេស៊ី ឥណ្ឌូណេស៊ី និងហ្វីលីពីន។

កាលពីម្សិលមិញនេះ សម្តេច ហ៊ុន សែន បាន​ឱ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា បានស្នើឱ្យ UN ពន្យារ​ការផ្លាស់ប្តូរវេនរបស់​កងទ័ពមួកខៀវកម្ពុជា ជាបណ្តោះអាសន្នសិន ដើម្បី​ទប់ស្កាត់​ការរីករាលដាលនៃជំងឺនេះ៕

ប្រភព៖​ ខ្លីៗ