Home ពត៌មាន ព័ត៌មានក្នុងស្រុក ចាប់ហើយលែងវិញ៨ដងមកហើយ!លើកនេះលោកជំទាវ ហ៊ុន ស៊ីណាត នឹងតាមមើលដោយផ្ទាល់ម្តងវិញ

ចាប់ហើយលែងវិញ៨ដងមកហើយ!លើកនេះលោកជំទាវ ហ៊ុន ស៊ីណាត នឹងតាមមើលដោយផ្ទាល់ម្តងវិញ

42
0

កាលពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២០ កន្លងទៅនេះកម្លាំង​ការិយាល័យ​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច នៃ​ស្នងការដ្ឋាន​នគរបាល ខេត្តកណ្តាល ដឹកនាំ​ដោយ​លោក លី សុជាតិ ស្នងការរង​ទទួល​ផែន​ប្រឆាំង​បទល្មើស សេដ្ឋកិច្ច ដោយមាន​ការឯកភាព​ពី​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ឈឿន សុចិ​ត្ត ស្នងការ​ខេត្តកណ្ដាល និង​មានការ​សម្របសម្រួល​នីតិវិធី ពី​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត បាន​ចុះបង្ក្រាប​ទីតាំង​លួច​ផលិត​ស្ករត្នោត​ក្លែងក្លាយ​មួយកន្លែង ស្ថិតនៅ​ភូមិ​រំលិច ឃុំ​ទួល​ព្រិច ស្រុក​អង្គស្នួល ខេត្តកណ្តាល។ ក្នុងប្រតិបត្តិការនេះដែរ ក៏មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់មហាជនដែលប្រើប្រាស់បណ្តាញសង្គម Facebook ហើយព័ត៌មាននេះក៏បានដឹងដល់លោកជំទាវ ហ៊ុន ស៊ីណាត ដែលត្រូវជាប្អូនស្រីបង្កើតរបស់សម្តេចតេជោ ហ៊ុន សែន។

ដោយក្តីហួសចិត្តលោកជំទាវ ហ៊ុន ស៊ីណាត បានរៀបរាប់នៅលើបណ្តាញសង្គមថា៖​ “សូមបងប្អូនកូនក្មួយមិត្តរួម Facebook ទាំងអស់ ជួយឃ្លាំមើលការឃាត់ខ្លួនថៅកែឈ្មោះ ជុន មុំ ផលិតស្ករត្នោតក្លែងក្លាយបង្ករផលប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋនោះឃាត់បានប៉ុន្មានថ្ងៃ បើហ៊ានលែងយាយ ជុន មុំ ទៀតខ្ញុំទៅរកមុខលោកព្រះរាជអាជ្ញា និងសមត្ថកិច្ចហើយពីព្រោះការផលិតស្ករត្នោតក្លែងក្លាយ ចាប់ថៅកែនេះ៨ដង តែមិនដែលកាត់ទោសទេចាំមើលសានេះតុលាការគិតយ៉ាងម៉េចលែងឲ្យទៅផលិតទៀតដែរទេ ? សូមមិត្តរួមហ្វេសប៊ុកជួយឃ្លាំមើលតុលាការទាំងអស់គ្នា ។”

ប្រភព៖ខ្មែរណូត