Home ពត៌មាន ព្រោះតែរឿងដកម្អម​ ដេីរជាន់ស្រូវ​ ស្រ្តីម្នាក់ត្រូវគេកាប់របួស

ព្រោះតែរឿងដកម្អម​ ដេីរជាន់ស្រូវ​ ស្រ្តីម្នាក់ត្រូវគេកាប់របួស

67
0

ស្រុកព្រៃនប់- នគរបាលប្រាប់ថា កាលពីល្ងាចថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២០ នៅភូមិវាលមាស ឃុំវាលរេញមានជម្លោួហិង្សាមួយកើតឡើង ដោយឈ្មោះ ហ៊ត ផល្លា ភេទស្រីអាយុ ៥៨ឆ្នាំ រស់នៅភូមិវាលមាស ឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ បានយកខ្វាង(កាង៉ាវច្រូតស្រូវ) វាយទៅលើជនរងគ្រោះឈ្មោះ ប៉ែន អ៊ិន ភេទស្រីអាយុ៧០ឆ្នាំ បណ្តាលអោយរងរបួស ក្បាល ដោយសារជនរងគ្រោះចូលទៅដកម្អម ដើរជាន់ស្រូវរបស់ខ្លួន ទាស់សំដីគ្នា ភាគ គីរងគ្រោះទាញបំពង់ជ័រមកវាយលើខ្លួន ហើយស្ត្រីរូបនេះក៏បានលើកខ្វាង(កាង៉ាវច្រូតស្រូវ)ដែលកាន់នៅនិងដៃ រងក្រវាស ក៏ត្រូវជនរងគ្រោះបណ្តាលអោយរងរបួស។

បច្ចុប្បន្នជនរងគ្រោះសម្រាកព្យាបាលនៅពេទ្យ ចំណែកជនបង្កនគរបាលនាំមកសួរនាំនិងធ្វើការឃាត់ខ្លួនកសាងសុំណុំរឿងតាមនីតិវិធី៕

ប្រភព៖​ Huy Bunleng News