Home ពត៌មាន រដ្ឋមន្ត្រីក្រសួងមហាផ្ទៃហ្វីលីពីន រកឃេីញកូវីដជាលេីកទី២

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃហ្វីលីពីន រកឃេីញកូវីដជាលេីកទី២

34
0

អាជ្ញាធរបាននិយាយនៅថ្ងៃចន្ទនេះថា មន្រ្តីរដ្ឋាភិបាលហ្វីលីពីនបានធ្វើតេស្តវិជ្ជមានចំពោះកូវីដ ១៩ ពោលរយៈពេល ៥ ខែ បន្ទាប់ពីការធ្វើរោគវិនិច្ឆ័យដំបូង ។

រដ្ឋមន្រ្តីក្រសួងមហាផ្ទៃលោក Eduardo Ano ដែលកំពុងជួយដឹកនាំការឆ្លើយតបនៃវីរុសរបស់ប្រទេសបាននិយាយថា លោកបានវិលត្រឡប់ទៅរកការធ្វើតេស្តវិជ្ជមានកាលពីថ្ងៃសៅរ៍ បន្ទាប់ពីមានរោគសញ្ញាដូចជំងឺផ្តាសាយកាលពីសប្តាហ៍មុន ។

គាត់ត្រូវបានគេធ្វើរោគវិនិច្ឆ័យថាមានជំងឺកូវីដ ១៩ ដំបូងនៅក្នុងខែមីនា ប៉ុន្តែមិនបានបង្ហាញសញ្ញាណាមួយនៃជំងឺនោះទេនៅពេលនោះ ។

ចំណែកលោកស្រី Maria Rosario Vergeire អនុរដ្ឋលេខាធិការផ្នែកសុខភាពបាននិយាយថា អ្នកជំនាញកំពុងវិភាគរោគសញ្ញារបស់លោក Ano នៃការធ្វើតេស្តវិជ្ជមានរបស់គាត់ និងលទ្ធផលនៅមន្ទីរពិសោធន៍ដើម្បីមើលថាតើនេះជាការឆ្លងមេរោគលើកទី ២ ឬក៏យ៉ាងណា ។

លោកស្រី Vergeire បានព្រមានថា “កុំហៅវាថាជាការលាប់ឡើងវិញ ។ សហគមន៍វិទ្យាសាស្ត្រមិនទាន់បានទទួលយកថា ការលាប់ឡើងវិញបានកើតឡើងនោះទេ” ។

លោក Ano ត្រូវបានគេធ្វើតេស្តមុនពេលជួបជាមួយលោកប្រធានាធិបតី Rodrigo Duterte និងសមាជិកគណៈរដ្ឋមន្រ្តីសំខាន់ៗផ្សេងទៀតនៅថ្ងៃចន្ទនេះដើម្បីសម្រេចថាតើត្រូវពន្យារការបិទទ្វាររយៈពេល ២ សប្តាហ៍នៅទីក្រុងម៉ានីល និងខេត្តជុំវិញចំនួន ៤ ដែលនឹងផុតកំណត់នៅសប្តាហ៍នេះឬក៏យ៉ាងណា ។

គួរបញ្ជាក់ថា ចំនួនអ្នកផ្ទុកវីរុសក្នុងប្រទេសហ្វីលីពីនបានកើនលើស ១៦០,០០០ នាក់ដែលជាអត្រាខ្ពស់បំផុតនៅអាស៊ីអាគ្នេយ៍ដោយមានអ្នកស្លាប់ជាង ២,៦០០ នាក់ ខណៈជាងមួយភាគបួននៃការឆ្លងនៅតែសកម្ម ៕

ប្រភព៖​ កម្ពុជាថ្មី