Home ពត៌មាន គ្រាន់តែឃេីញក៏សឹងថានៅសៀមរាបសប្បាយដែរ

គ្រាន់តែឃេីញក៏សឹងថានៅសៀមរាបសប្បាយដែរ

29
0

សៀមរាប៖ ២ថ្ងៃចាប់ពីថ្ងៃទី ១៦-១៧ សីហា ២០២០ ភ្ញៀវទេសចរជាតិ និងអន្តរជាតិបានមកលេងខេត្តសៀមរាប មានចំនួនសរុប ៤៦១២១ នាក់ ក្នុងនោះ ភ្ញៀវជាតិ មានចំនួនប្រមាណ ៤៥៣៨៣ នាក់ និងភ្ញៀវទេសចរបរទេស ៧៣៨ នាក់។ នេះតាមការឲ្យដឹងពីលោក ង៉ូវ សេងកាក់ ប្រធានមន្ទីរទេសចរណ៍ខេត្តសៀម។

លោកបានបញ្ជាក់ថា ក្រុមការងារមន្ទីរទេសចរណ៍ខេត្តបានបន្តចុះត្រួតពិនិត្យតាមគោលដៅ និងសេវាកម្មទេសចរណ៍នានា ដើម្បីជំរុញការអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ដែលក្រសួងទេសចរណ៍បានដាក់ចុះក្នុងការទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩

ជាមួយនឹងសកម្មភាពពង្រឹងគុណភាពសេវាកម្ម និង ផលិតផលទេសចរណ៍។ សភាពការណ៏ទូទៅនៅតាមគោលដៅ និងសេវាកម្មទេសចរណ៍ បានដំណើរការទៅដោយពុំមានបញ្ហាអ្វីកើតឡើងគួរឲ្យកត់សំគាល់ឡើយ៕

ប្រភព៖​ កម្ពុជាថ្មី