Home ពត៌មាន ថ្ងៃទី១​ នៃការឈប់សម្រាក់សងចូលឆ្នាំខ្មែរ​ មានគ្រោះថ្នាក់ចរាចរណ៍​ ១២ករណី​ បណ្តាលអោយស្លាប់​ ៦នាក់

ថ្ងៃទី១​ នៃការឈប់សម្រាក់សងចូលឆ្នាំខ្មែរ​ មានគ្រោះថ្នាក់ចរាចរណ៍​ ១២ករណី​ បណ្តាលអោយស្លាប់​ ៦នាក់

104
0

ភ្នំពេញ ៖ យោងតាមប្រភពព័ត៌មានពីនាយកដ្ឋានសណ្តាប់ធ្នាប់ នៃអគ្គស្នងការដ្ឋាននគរបាលជាតិប្រាប់បញ្ជាក់ឲ្យដឹងថា កាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២០ មានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសកើតឡើង ១២លើក ( យប់ ៨លើក ) បណ្តាលអោយមនុស្សស្លាប់ ៦នាក់ ( ប្រុស ) រងរបួសសរុប ១២ នាក់ ( ស្រី ២នាក់ ) ក្នុងនោះ របួសធ្ងន់ ៩នាក់ ( ប្រុស ) និងរបួសស្រាល ៣នាក់ ( ស្រី ២នាក់ ) ក្នុងនោះអ្នកគ្រោះថ្នាក់ចរាចរណ៍ដោយមិនបានពាក់មួកសុវត្ថិភាព ១៥លើក ( យប់ ៩នាក់ ) ។


មូលហេតុដែលបណ្តាលឲ្យកើតមានហេតុកាណ៍គ្រោះថ្នាក់ចរាចរណ៍ រួមមាន ល្មើសល្បឿន ៣លើក ( ស្លាប់ ៣នាក់ ) , មិនគោរពសិទ្ធិ ២លើក , មិនប្រកាន់ស្តាំ ១លើក ( ស្លាប់ ១នាក់ ) , ប្រជែងគ្រោះថ្នាក់ ២លើក ( ស្លាប់ ១នាក់ ) , បត់មិនប្រយ័ត្ន ២លើក , និងកត្តាយានយន្ត ១លើក ( ស្លាប់ ២នាក់ ) ៕

ប្រភព៖​ កម្ពុជាថ្មី