Home ពត៌មាន ព័ត៌មានក្នុងស្រុក ធ្វើមនុស្សឃាតនៅចិនចាប់ខ្លួនបាននៅកម្ពុជា

ធ្វើមនុស្សឃាតនៅចិនចាប់ខ្លួនបាននៅកម្ពុជា

81
0

ភ្នំពេញ៖ នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង១៣:០៥នាទី យោងតាមបញ្ជាពី ឯកឧត្តមអគ្គនាយកអន្តោប្រវេសន៍ និងមានការសម្របសម្រួលពីលោក គុជ គឹមឡុង ព្រះរាជអាជ្ញារង អមសាលាដំបូងរាជធានីភ្នំពេញ ការិយាល័យស៊ើបអង្កេត និងអនុវត្តនីតិវិធី ផែនការងារអន្តោប្រវេសន៍ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានសហការជាមួយនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានធ្វើការឃាត់ខ្លួនជនជាតិចិន ០១នាក់ ឈ្មោះ HUANG CHENYANG ភេទប្រុស ឆ្នាំកំណើត១៩៩៨ កាន់លិខិតឆ្លងដែនលេខ EF9911835 តាមសំណើរបស់ស្ថានទូតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា ពីបទ មនុស្សឃាតនៅប្រទេសចិន។

ជននេះត្រូវបានឃាត់ខ្លួននៅសណ្ឋាគារអូរឫស្សីទី១ ដែលមានទីតាំងនៅអាគារលេខ១៤ ផ្លូវ១១១ កែង១៩៨ ភូមិ៤ សង្កាត់បឹងព្រលឹត ខណ្ឌ៧មករា រាជធានីភ្នំពេញ។

សម្ភារៈដកហូតរួមមាន៖
១-ទូរស័ព្ទដៃ ចំនួន០៣គ្រឿង
២-Iped ចំនួន០១គ្រឿង
៣-វ៉ាលី ចំនួន០២វ៉ាលី
៤-ចិញ្ចៀន(ពណ៌លឿង) ចំនួន១៧វង់
៥-កាបូបខ្មៅ ចំនួន០១កាបួប (គ្មានអីវ៉ាន់)
៦-អត្តសញ្ញាណប័ណ្ណចិន ចំនួន០២សន្លឹក
៧-កាតធនាគារចិន ចំនួន១០សន្លឹក
៨-កាតទូរស័ព្ទ ចំនួន០២សន្លឹក

ជនជាតិចិនខាងលើ និងសម្ភារៈដកហូត ត្រូវបានបញ្ជូនទៅនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី(ន.៧) នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីអនុវត្តនីតិវិធីច្បាប់បន្ត៕

ប្រភព៖ខ្មែរឡូត