Home ពត៌មាន ព័ត៌មានក្រៅស្រុក ឧត្តមសេនីយ៍ Prawit៖ ប្រជាជនថៃអាចធ្វើបាតុកម្ម និងបញ្ចេញមតិបានលើកលែងករណីមួយ

ឧត្តមសេនីយ៍ Prawit៖ ប្រជាជនថៃអាចធ្វើបាតុកម្ម និងបញ្ចេញមតិបានលើកលែងករណីមួយ

59
0

បរទេស៖ ឧបនាយករដ្ឋមន្ត្រីថៃ លោកឧត្តមសេនីយ៍ Prawit Wongsuwon បាននិយាយនៅថ្ងៃច័ន្ទថា ប្រជាជនអាចធ្វើបាតុកម្ម និងបញ្ចេញមតិរបស់ពួកគេ ដរាបណាពួកគេមិនរំលោភលើ សិទ្ធិរបស់អ្នកដទៃ ។ លោកក៏បានទទួលស្គាល់ផងដែរថា រដ្ឋធម្មនុញ្ញត្រូវការការធ្វើវិសោធនកម្ម។

យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២០ បានឱ្យដឹងថា ឧត្តមសេនីយ៍ Prawit បានថ្លែងបែបនេះ នៅឯវិមានរដ្ឋាភិបាល ឆ្លើយតប នឹងសំណួររបស់អ្នកសារព័ត៌មាន អំពីបាតុកម្ម ប្រឆាំង រដ្ឋាភិបាលទ្រង់ទ្រាយធំ ដោយក្រុមប្រជាជនសេរី នៅវិមានប្រជាធិបតេយ្យ ក្នុងទីក្រុងបាងកក កាលពីយប់ថ្ងៃអាទិត្យ ។

ឧត្តមសេនីយ៍ Prawit Wongsuwon បាននិយាយថា ក្រុមអ្នកតវ៉ាអាចបញ្ចេញមតិរបស់ពួកគេ ដែលអាចខុសគ្នាពីអ្នកដទៃ ដរាបណាពួកគេមិនរំលោភលើសិទ្ធិរបស់អ្នកដទៃ ហើយថា “ រដ្ឋាភិបាលមានកាតព្វកិច្ច ក្នុងការផ្តល់សន្តិសុខដល់បាតុករ” ។

ក្រុមបាតុករបានចេញ សេចក្តីថ្លែងការណ៍អំពាវនាវ ឱ្យរដ្ឋាភិបាល បង្កើតគណៈកម្មាធិការរៀបចំសេចក្តីព្រាងរដ្ឋធម្មនុញ្ញ ដើម្បីសរសេររដ្ឋធម្មនុញ្ញថ្មី ដោយផ្អែកលើឆន្ទៈរបស់ប្រជាជន និងបញ្ឈប់ការយាយីបុគ្គល ដែលអនុវត្ត សិទ្ធិប្រជាធិបតេយ្យរបស់ពួកគេ ។ ពួកគេក៏ទាមទារឲ្យរដ្ឋាភិបាល រំលាយសភាផងដែរ៕

ប្រភព៖ដើមអម្ពិល