ក្រោយមានការបិទ Pub Street នៅក្នុងខេត្តសៀមរាបជាបណ្តោះអាសន្នកាលពីយប់ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២០ ត្រូវនឹងថ្ងៃទី១ នៃការឈប់សងបុណ្យចូលឆ្នាំខ្មែរ ដោយសារតែមានភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិបានសម្រុកទៅលេងទីតាំងខាងលេី យ៉ាងច្រេីន។ ជាពិសេសហាងនៅទីនោះ គឺមិនមានគម្លាតសុវត្ថិភាព ដែលធ្វេីអោយមានហានិភ័យអំពីកូវីដ ទេីបក្រសួងសម្រេចបិទបណ្តោះអាសន្ន ដេីម្បីធ្វេីការរៀបចំឡេីងវិញ។
រហូតមកដល់ងយប់ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២០នេះ Pub Street ត្រូវបានបេីកដំណេីរការឡេីងវិញហេីយ។ ប៉ុន្តែភ្ញៀវទេសចរណ៍ដែលចូលទៅលេងនៅតំបន់នោះតម្រូវអោយពាក់ម៉ាស ជាពិសេសគឺមាន សមត្ថកិច្ចនៅតាមគោលដៅច្រកចូលធ្វេីការពិនិត្យកំដៅផងដែរ៕


