Home ពត៌មាន រំលោភផ្ទួនៗ​ បានសម្រេច​ ៥ដង​ រហូតឪពុកម្តាយតាមទាន់ទេីបបែកធ្លាយ

រំលោភផ្ទួនៗ​ បានសម្រេច​ ៥ដង​ រហូតឪពុកម្តាយតាមទាន់ទេីបបែកធ្លាយ

327
0

ខេត្តកំពង់ស្ពឺ៖​ យោងតាមរបាយការណ៍របស់កម្លាំងសមត្ថកិច្ចនគរបាលនៃស្នងការដ្ឋានខេត្តកំពង់ស្ពឺ​ បានឲ្យសារព័ត៌មានដឹងថាជនសង្ស័យម្នាក់ត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួន​ ក្នុងបទល្មើសចាប់រំលោភសេពសន្ទវៈទៅលើកុមារីអាយុ៩ឆ្នាំម្នាក់​ តាមពាក្យបណ្តឹង​របស់ឪពុកម្តាយ​ក្មេងរងគ្រោះ​ ដែលករណីនេះបានកើតឡើងនៅភូមិវាលធំ ឃុំ​ត្រែងត្រយឹង ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ កាលពី​ព្រឹក​ថ្ងៃទី​១៨ ខែសីហា ឆ្នាំ​២០២០​។​​

សមត្ថកិច្ច​បានបន្តឱ្យដឹង​ថា​ជនសង្ស័យ​ឈ្មោះ​ហ៊​ន ស្រស់ អាយុ​២៦​ឆ្នាំ និង​ក្មេងស្រី​រងគ្រោះ​ឈ្មោះ ជ​.​ស​.​ន​ អាយុ៩ឆ្នាំអ្នកទាំងពីរ រស់នៅភូមិឃុំជាមួយគ្នា។

តាមសម្តីក្មេងស្រី​រងគ្រោះ​បានឱ្យដឹងថា​៖​ជនសង្ស័យ​បាន​ចាប់រំលោភ​សេ​ពស​ន្ទ​វៈ​នាង​បានសម្រេច​ផ្ទួនៗ​គ្នា​ចំនួន​៥​ដង​ ទាល់តែឪពុកម្តាយ​ឃើញ​ក៏បាន​ទៅ​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍នគរបាល​ត្រែងត្រយឹង​ ។

ក្រោយពី​ទទួល​ពាក្យបណ្តឹង​ពី​ឈ្មោះ​ជា​ឃី​ន​ ភេទ​ប្រុស​អាយុ​៤៧​ឆ្នាំ​ត្រូវជា​ឪពុក​ក្មេងរងគ្រោះ​រស់នៅ​ភូមិ​វាល​ធំ​ឃុំ​ត្រែងត្រយឹង​កម្លាំង​ជំនាញ​បាន​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ភ្លាមៗ​និង​បញ្ជូន​ទៅកាន់​អធិការដ្ឋាន​នគរបាល​ស្រុក​ភ្នំស្រួច​ដើម្បី​សាកសួរ​និង​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី​៕

ប្រភព៖​ BKK 24h