Home ពត៌មាន ព័ត៌មានក្រៅស្រុក អាមេរិក និងកូរ៉េខាងត្បូង ត្រៀមធ្វើសមយុទ្ធយោធាខណៈកូរ៉េខាងជើងនៅស្ងៀមស្ងាត់

អាមេរិក និងកូរ៉េខាងត្បូង ត្រៀមធ្វើសមយុទ្ធយោធាខណៈកូរ៉េខាងជើងនៅស្ងៀមស្ងាត់

24
0

បរទេស៖ ប្រទេសកូរ៉េខាងជើង នាពេលបច្ចុប្បន្ននេះ នៅតែបង្ហាញពីភាពស្ងប់ស្ងៀម នៅមុនការធ្វើសមយុទ្ធយោធារវាង សហរដ្ឋអាមេរិក និងប្រទេសកូរ៉េខាងត្បូង នៅក្នុងសប្ដាហ៍នេះ នេះបើតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មាន UPI។

ផ្ទុយទៅវញ កាលពីថ្ងៃចន្ទម្សិលមិញនេះ កាសែតបក្សពលករកូរ៉េខាងជើង Rodong Sinmun បែរជាបង្ហាញពីកិច្ចខិតខំ ប្រឹងប្រែងដឹកនាំដោយរដ្ឋ ក្នុងការសម្អាតនិងធ្វើឲ្យ ប្រសើរឡើងនៅទីតាំងមានគ្រោះទឹកជំនន់ ក្នុងខេត្ត Hwanghae នៅភូមិមួយដែលលោក គីម ជុងអ៊ុន បានធ្វើទស្សនកិច្ចកាលពីដើមខែនេះ។

កាសែត Rodong Sinmun បាននិយាយថា “កំពូលមេដឹកនាំសមមិត្ត គីម ជុងអ៊ុន ជាទីគោរព បានផ្តល់នូវការស្រឡាញ់ដ៏មហិមារបស់លោក ចំពោះប្រជាជននៅភូមិ Taechongri ក្នុងទីក្រុង Unpa ជាថ្មីម្តងទៀត ដូច្នេះហើយ ពួកគេនឹងអាចជំនះ នឹងគ្រោះទឹកជំនន់បាន” ៕

ប្រភពៈដើមអម្ពិល