នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២០ម្សិលមិញនេះ ដែលត្រូវជាថ្ងៃដំបូងនៃការសងថ្ងៃឈប់សម្រាកបុណ្យចូលឆ្នាំខ្មែរ មានភ្ញៀវទេសចរ ដើរកម្សាន្តនៅទូទាំងប្រទេស ប្រមាណ ២៣៣ ៣២៩នាក់។ ក្នុងនោះខេត្តកំពតទទួលបានភ្ញៀវច្រើនជាងគេ។ សូមមើលខាងក្រោម៖
- ខេត្តកំពត ៣០ ៨០៤នាក់
-ខេត្តសៀមរាប ២៨ ១៤០នាក់
-ខេត្តកែប ១៨ ៥៥៧នាក់
-ខេត្តព្រះសីហនុ ១៨ ៦០៤នាក់
-ខេត្តបាត់ដំបង ១៤ ៦២៧នាក់
-រាជធានីភ្នំពេញ ១៤ ២៥៤នាក់
-ខេត្តព្រះវិហារ ១០ ៤៧០នាក់
-ខេត្តមណ្ឌលគិរី ៨ ៨២៨នាក់
-ខេត្តរតនគិរី ៨ ២០៨នាក់៕
ប្រភព៖ ខ្លីៗ