Home ពត៌មាន វៀតណាមអំពាវនាវអោយមានការស្វែងរកយុត្តិធម៌​ ក្រោយអ្នកនេសាខ្លួនត្រូវអាជ្ញាធរម៉ាឡេសុីបាញ់សម្លាប់

វៀតណាមអំពាវនាវអោយមានការស្វែងរកយុត្តិធម៌​ ក្រោយអ្នកនេសាខ្លួនត្រូវអាជ្ញាធរម៉ាឡេសុីបាញ់សម្លាប់

38
0

បរទេស៖ ក្រសួងការបរទេសវៀតណាម បានអំពាវនាវឱ្យប្រទេសម៉ាឡេស៊ី បើកការស៊ើបអង្កេតការសម្លាប់រង្គាលលើអ្នកនេសាទវៀតណាមម្នាក់ ដោយឆ្មាំសមុទ្ររបស់ខ្លួនកាលពីថ្ងៃអាទិត្យ ទី១៦ ខែសីហា។

អ្នកនាំពាក្យក្រសួងការបរទេស លោកស្រី Le Thi Thu Hang បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃច័ន្ទថា អ្នកនេសាទដែលមិនទាន់ស្គាល់អត្តសញ្ញាណបានស្លាប់ដោយសាររងរបួសដោយគ្រាប់កាំភ្លើង បន្ទាប់ពីមានការប្រឈមមុខដាក់គ្នារវាងនាវាឆ្មាំឆ្នេរសមុទ្រម៉ាឡេស៊ី និងទូកនេសាទវៀតណាម២គ្រឿង នៅភាគខាងជើងរដ្ឋ Kelantan ភាគឥ្ឍសាន។

លោកស្រី Le Thi Thu Hang បាននិយាយថាទូកនេសាទ និងអ្នកនេសាទវៀតណាមចំនួន១៨នាក់ ដែលនៅសេសសល់ត្រូវបានអាជ្ញាធរម៉ាឡេស៊ី​​ ចោទប្រកាន់ពួកគេពីបទនេសាទខុសច្បាប់នៅក្នុងដែនទឹកម៉ាឡេស៊ី។

ការិយាល័យកុងស៊ុលនៃក្រសួងការបរទេសដែលមានទំនាក់ទំនងជាមួយស្ថានទូតម៉ាឡេស៊ី ប្រចាំនៅទីក្រុងហាណូយ បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះឧប្បត្តិហេតុដ៏ធ្ងន់ធ្ងរមួយនេះ ហើយបានស្នើសុំឱ្យអាជ្ញាធរម៉ាឡេស៊ី ស៊ើបអង្កេតនិងចាត់វិធានការចំពោះអ្នកដែលទទួលខុសត្រូវចំពោះការសម្លាប់អ្នកនេសាទនិងធ្វើបាបអ្នកនេសាទវៀតណាមយ៉ាងសាហាវ។

លោកស្រី Le Thi Thu Hang​ បាននិយាយថា“ ក្រសួងនឹងធ្វើការជាមួយភ្នាក់ងារនានានៅប្រទេសវៀតណាម ដើម្បីផ្ទៀងផ្ទាត់អត្តសញ្ញាណអ្នកនេសាទ និងស្វែងរកព័ត៌មានបន្ថែមទៀតលើករណីនេះ ដើម្បីចាត់វិធានការចាំបាច់ក្នុងការការពារសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់អ្នកនេសាទវៀតណាម” ៕

ប្រភព៖​ KBN News