សៀមរាប៖ នេះជាគំរូល្អ ពលរដ្ឋល្អ ក្នុងសង្គម ដែលបងស្រីម្នាក់ដែលមានឈ្មោះក្នុងហ្វេសបុក P Sobtey Chhim បានរើសបានខ្សែកពេជ្រមួយខ្សែ នៅហាងបាយមាន់ដុតគុម្ពឬស្សី ខេត្តសៀមរាប ហើយគាត់បានយកទៅផ្ញើនៅម្ចាស់ហាង ប្រសិនបើបងប្អូនណាដែលបានបាត់ខ្សែកមានទីតាំងនៅខាងលើ សូមទាក់ទងទៅម្ចាស់ហាង និងរូបភាពដូចបានភ្ជាប់ខាងក្រោម។
បងស្រីបានបង្ហោះនៅលើហ្វេសបុកថា៖ “ខ្ញុំរើសបានខ្សែកពេជ្រមួយខ្សែ នៅហាងបាយមាន់ដុតគុម្ពឬស្សី បារាយ ខេត្តសៀមរាប បានយកទៅផ្ញើនឹងម្ចាស់ហាង នៅកន្លែងគិតលុយ រើសបានថ្ងៃទី 19 08 20 ម៉ោង 12:30 ថ្ងៃត្រង់ នៅមុខបន្ទប់ទឹក”៕ ប្រភព៖ P Sobtey Chhim

ប្រភព៖ខ្មែរណូត