Home ពត៌មាន ព័ត៌មានក្នុងស្រុក បុករត់!ស្លាកលេខ ខេមរភូមិន្ទ បេីកបរក្នុងល្បឿនលឿនបុកម៉ូតូ១គ្រឿងរបួសធ្ងន់២នាក់ហើយគេចខ្លួនបាត់

បុករត់!ស្លាកលេខ ខេមរភូមិន្ទ បេីកបរក្នុងល្បឿនលឿនបុកម៉ូតូ១គ្រឿងរបួសធ្ងន់២នាក់ហើយគេចខ្លួនបាត់

124
0

សៀមរាប ៖ ថ្ងៃអង្គារ៍ ១៤រោច ខែស្រាពណ៍ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនិងថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង១៥ និង៤០នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និង ម៉ូតូនៅក្នុងភូមិពោធិសិរី ឃុំកំពង់ក្តី ស្រុកជីក្រែង ខេត្តសៀមរាប ចន្លោះបង្គោលគីឡូម៉ែតលេខ ២៥១–២៥២ លើផ្លូវជាតិលេខ៦ ។

លោកវរសេនីយ៍ឯក សុខ សុទ្ធាវុធ អធិការនៃអធិការដ្ឋាននគរបាលស្រុកជីក្រែង បានអោយដឹងថា : មានរថយន្តមួយគ្រឿងម៉ាកLEXUS.LS 4.60L ពាក់ស្លាកលេខខេមរភូមិន្ទ២–៨៥៥៤ ប្រភេទទេសចរណ៍ ពណ៌ខ្មៅ អ្នកបើកបរ (មិនស្គាល់អត្តសញាណ) ទិសដៅពីកើតទៅលិចក្នុងល្បឿនលឿនបានបុកម៉ូតូម៉ាក ហុងដាឌ្រីម សេ១២៥ ផលិតឆ្នាំ២០១៧ពាក់ផ្លាកលេខសៀមរាប 1Y- 7118 ពណ៌ខ្មៅ អ្នកបើកបរឈ្មោះ ផុន ហេង ភេទស្រី អាយុ២៣ឆ្នាំ រស់នៅភូមិតាយ៉ុន ឃុំស្ពានត្នោត ស្រុកជីក្រែង ខេត្តសៀមរាប ដឹកមនុស្ស ១នាក់ ឈ្មោះ តឿ ធី ភេទស្រី អាយុ ១៣ឆ្នាំ (ត្រូវជាប្អូន) ក្នុងទិសដៅពីត្បូង ទៅជើង បណ្ដាលឲ្យរបួសធ្ងន់ចំនួន ០២នាក់ :

១– ឈ្មោះ ផុន ហេង ភេទស្រីអ្នកបើកបរម៉ូតូ (ពាក់មួក)

២– ឈ្មោះតឿ ធី អ្នករួមដំណើរជាមួយម៉ូតូ(ពាក់មួក)

ខូចខាតម៉ូតូចំនួន ០១គ្រឿងធ្ងន់ និងរថយន្តមួយគ្រឿង (មធ្យម) ។ ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះវាស់វែង និងបញ្ជូនជនរងគ្រោះទៅមន្ទីរពេទ្យ ហើយប្រមូលវត្ថុតាងមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកជីក្រែង ចំណែកអ្នកបើកបរថយន្តបានរត់គេចខ្លួនបាត់ ៕ ប្រភព៖ នាយកដ្ឋានផ្សព្វផ្សាយអប់រំ