Home ពត៌មាន ព័ត៌មានក្នុងស្រុក សម័យនេះហើយ!អ្នកទេសចរណ៍ដែលនិយមផ្ញើវត្ថុអនុស្សាវរីយតាមរមណីយដ្ឋានធម្មជាតិនៅតែកើតមាន

សម័យនេះហើយ!អ្នកទេសចរណ៍ដែលនិយមផ្ញើវត្ថុអនុស្សាវរីយតាមរមណីយដ្ឋានធម្មជាតិនៅតែកើតមាន

22
0

ព្រះសីហនុ៖ នាថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២០ លោក សរ កក្កដា អភិបាលស្រុកព្រៃនប់ បានដឹកនាំការប្រមូលសំរាម និងសម្អាតអនាម័យ នៅតំបន់ទេសចរណ៍ ឆ្នេរពយជំទាវម៉ៅ ស្ថិតក្នុងឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។ បងប្អូនមួយចំនួនហាក់នៅតែមិនព្រមចូលរួម ក្នុងកិច្ចការពារបរិស្ថាន អនាម័យ កាកសំណល់សំរាម ដែលសល់ពីការបរិភោគ បែរជាចោលពាសវាលពាសកាល ដែលធ្វើអោយខូចសោភ័ណភាពតំបន់ទេសចរណ៍ និងកន្លែងកំសាន្ដ ហើយគ្មានអ្វីក្រៅពីត្រូវបានអាជ្ញាធរមូលដ្ឋាន រួមជាមួយក្រុមហ៊ុនប្រមូលសំរាមរើសប្រមូលយកចេញ។

ជាថ្មីម្តងទៀត លោក​ សរ​ កក្កដា​ អភិបាលស្រុកព្រៃនប់បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋដែលមកលេងកំសាន្ត មេត្តាវេចខ្ចប់ និងទុកដាក់សំរាមឲ្យបានត្រឹមត្រូវក្នុងធុងសំរាម។ គួរបញ្ជាក់ថា សំរាមនៅតាមឆ្នេរសមុទ្រ កើតឡើងពីពលរដ្ឋនិងអ្នកទេសចរណ៏មួយចំនួនដែលចោលឥតសណ្តាប់ធ្នាប់ មិនប្រមូលយកទៅដាក់ក្នុងធុងសំរាម។ ករណីនេះ មន្ត្រីនិងក្រុមសម្អាតបរិស្ថាន បានចុះកើបសម្អាតជាបន្តបន្ទាប់ ៕

ប្រភព៖ខ្មែរណូត