Home ពត៌មាន ប្រហេសតែបន្តិច! ! កូន​ប្រុស​ និងក្មួយលង់ទឹកស្រះស្លាប់

ប្រហេសតែបន្តិច! ! កូន​ប្រុស​ និងក្មួយលង់ទឹកស្រះស្លាប់

115
0

សៀមរាប​ ៖ ​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា មាន​ករណី​ក្មេង​ប្រុស​/ស្រី​ចំនួន​២​នាក់ បាន​ដើរ​តាម​ឪពុក​ទៅ​ជីក​ក្តាម​ភ្លេចខ្លួន​ កូន​និង​ក្មួយ​លង់ទឹក​ស្លាប់។ ​ហេតុការណ៍​នេះ​ បាន​កើតឡើង​នៅ​វេលា​ម៉ោង ១១​និង​០០​នាទី​កាល​ពី​ថ្ងៃ​ទី​២០ ​ខែ​សីហា​ ឆ្នាំ​២០២០ នៅ​ចំណុច ភូមិ​ព្រលឹត ឃុំ​រើ​ល ស្រុក​ពួក។

លោក​វរសេនីយ៍ឯក ទេព ពុំសែន អធិការ​នគរបាល​ស្រុក​ពួក​បាន​ឲ្យ​ដឹង​ថា ក្រោយ​ទទួល​ព័ត៌មាន​ករណី​ក្មេង​ប្រុស​/​ស្រី​ចំនួន​២​នាក់ ផ្នែក​ជំនាញ​អធិការដ្ឋាន​នគរបាល​ស្រុក​និង​នគរបាល​ប៉ុស្តិ៍ ដឹកនាំ​ដោយ​លោក​វរសេនីយ៍ទោ នឹម សារ៉ាត់ អធិការរង និង​មានការ​សហការ​ចូល​រួម​ពី​គ្រូពេទ្យ​ឈ្មោះ សៀង ខេង ជា​ប្រធាន​បច្ចេកទេស​មន្ទីរពេទ្យ​បង្អែក​ពួក ចុះ​ស្រាវជ្រាវ និង​ពិនិត្យ​សាកសព​។​ លោក​បន្ត​ថា កន្លែងកើតហេតុ​ស្ថិតនៅ​ខាងលិច​ផ្ទះ​របស់​ឈ្មោះ ដុក ខា ភេទ​ប្រុស អាយុ​៤១ ឆ្នាំ ចម្ងាយ​ប្រហែល ៣០០​ម៉ែត្រ ស្រះ​មាន​ទំហំ ៤​ម៉ែត្រ x ៩​ម៉ែត្រ ទឹក​មាន​ជម្រៅ​៣​ម៉ែត្រ​(​ជា​វាលស្រែ​)​។​ លោក​បាន​បន្ត​ថា ការ​ពិនិត្យ​សព​ជនរងគ្រោះ ទី​១​សព​ជនរងគ្រោះ​ឈ្មោះ ខា បូ​ផាន់ ភេទ​ស្រី អាយុ​១០​ឆ្នាំ មុខរបរ​សិស្ស ឪពុក​ឈ្មោះ ដុក ខា ភេទ​ប្រុស អាយុ​៤១​ឆ្នាំ មុខរបរ​កសិករ និង​ម្ដាយ​ឈ្មោះ ឈ​ង់ សុផាត ភេទ​ស្រី អាយុ​៣៤ ឆ្នាំ មុខរបរ​កសិករ រស់នៅ​ភូមិ​-​ឃុំ​កើតហេតុ។ ​ទី​២​សព​ជនរងគ្រោះ​ឈ្មោះ កុសល សាន ភេទ​ប្រុស អាយុ​០៦ ឆ្នាំ មុខរបរ​សិស្ស​មត្តេយ្យ ឪពុក​ឈ្មោះ សែ​ប កុសល អាយុ​៣៣​ឆ្នាំ មុខរបរ​កសិករ និង​ម្ដាយ​ឈ្មោះ ឈ​ង់ យា អាយុ​២៩​ឆ្នាំ មុខរបរ​កសិករ រស់នៅ ភូមិ​-​ឃុំ​កើតហេតុ ( គ្រួសារ​ទាំងពីរ​ជា​សាច់ញាតិ​បង្កើត​នឹង​គ្នា​)​។​ លើ​ខ្លួនប្រាណ​សាកសព​ទាំងពីរ​នាក់ គឺ​មាន​ប្រឡាក់​ដី​,​មាន​ឈាម​លាយ​ពពុះទឹក ហូរ​ចេញពី​រន្ធ​ច្រមុះ​.​មាត់​, (​ដូចគ្នា​) ក្រៅ​ពី​នេះ​គ្មាន​ស្លាកស្នាម​អ្វី​មានការ​សង្ស័យ​ពាក់ព័ន្ធ​បទ​ឃាតកម្ម នោះ​ទេ។

តាម​ការ​បំភ្លឺ​របស់​ឈ្មោះ សែ​ប កុសល ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ ជា​ឪពុក​ជនរងគ្រោះ​(​កុសល សាន​)​បាន​ឲ្យ​ដឹងថា មុន​ហេតុការណ៍​កើតឡើង វេលា​ម៉ោង ៨:០០​នាទី​ព្រឹក រូប​គាត់​បាន​ចេញ​ពី​ផ្ទះ​ទៅ​រក​ជីក​ក្ដាម​នៅ​វាលស្រែ​ខាងលិច​ឆៀងខាងជើង​ផ្ទះ ចម្ងាយ​ប្រហែល ៣០០​ម៉ែត្រ ពេលនោះ​កូន​គាត់​ឈ្មោះ កុសល សាន (​សព​) និង​ឈ្មោះ ខា បូ​ផាន់ (​សព​) ត្រូវជា​ក្មួយ​ស្រី​បាន​សុំ​ទៅជា​មួយ​គាត់​ផង​ដែរ។​ លុះដល់​ម៉ោង​ប្រហែល ១០​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ដដែល ក៏បាន​ត្រឡប់មកផ្ទះ​វិញ ពេល​ដើរ​ដល់​ចំណុច​ស្រះ​កន្លែង​កើតហេតុ គាត់​ប្រាប់​កូន និង​ក្មួយ​ឲ្យ​ដើរ​ម្ខាង​ផ្លូវ​ម្នាក់ ព្រោះ​ឃើញ​ទឹក​ជ្រៅ​។ រូបគាត់​មិនបាន​ចាប់អារម្មណ៍​មើល​កូន​និង​ក្មួយ​ទេ ដោយ​ដើរ​
​រក​ជីក​ក្ដាម​បន្ថែម​ទៀត​។ លុះ​គាត់​រក​ក្ដាម​បណ្ដើរៗ​ជិត​ដល់​ផ្ទះ ស្រាប់តែ​មិន​ឃើញ​កូន​និង​ក្មួយ​មកដល់​ដល់​ផ្ទះ គាត់​ត្រឡប់​ទៅ​រក​នៅ​ម្ដុំ​ទឹកស្រះ​វិញ តែ​មិន​ឃើញ មានការ​សង្ស័យ​កូន​លង់​ទឹកស្រះ ក៏បាន​ចុះ​រាវរក​ក្នុង​ទឹកស្រះ ទើប​ប្រទះឃើញ​កូន និង​ក្មួយ​បាន​ស្លាប់​ទាំងពីរ​នាក់ បាត់​ទៅ​ហើយ គាត់​បាន​យក​សព​មក​ផ្ទះ។

​ការ​សន្និដ្ឋាន លោកគ្រូ​ពេទ្យ​ថា​ សាក​សព​ទាំងពីរ​ស្លាប់​ដោយសារ ការ​លង់ទឹក​ចូល​ថង់​សួត​បែក​ឈាម ស្ទះ​ដង្ហើម​ស្លាប់ និង គ្មាន​ស្លាកស្នាម​សង្ស័យ​ពាក់ព័ន្ធ​បទ​ឃាតកម្ម​។ ​ផ្អែកលើ​ការពិនិត្យ​កន្លែង​កើតហេតុ​-​ពិនិត្យ​សព​-​ការ​បំភ្លឺ​របស់​ឪពុក​សាកសព​ហេតុការណ៍​ខាងលើ ជា​ករណី​លង់ទឹក​ស្រះ​ស្លាប់​ពិតមែន ក្រុម​គ្រួសារ​ពុំបាន​ប្ដឹង​បទ​ឃាតកម្ម នោះ​ទេ មូលហេតុ​ដោយ​ការ​ធ្វេស​ប្រហែស​របស់​ឪពុក៕

ប្រភព៖​ កម្ពុជាថ្មី