Home ពត៌មាន មិនមែនតិចទេ! ! គ្រាន់តែឈប់សង​ ៤ថ្ងៃ​ មានអ្នកស្លាប់ដោយគ្រោះថ្នាក់ចរាចរណ​ ១៨នាក់

មិនមែនតិចទេ! ! គ្រាន់តែឈប់សង​ ៤ថ្ងៃ​ មានអ្នកស្លាប់ដោយគ្រោះថ្នាក់ចរាចរណ​ ១៨នាក់

62
0

ភ្នំពេញៈ យ៉ាងហោចណាស់មានមនុស្សចំនួន១៨នាក់បានស្លាប់បាត់បង់ជីវិតនិងរងរបួសធ្ងន់ស្រាលចំនួន៥៩នាក់នៅក្នុងគ្រោះថ្នាក់ចរាចរណ៍រយៈពេល៤ថ្ងៃនៃថ្ងៃឈប់សម្រាកគឺពីថ្ងៃទី១៧ ដល់ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២០។

បើយោងតាមរបាយការណ៍របស់អគ្គស្នងការដ្ឋាននគរបាលលជាតិបានបន្តថានៅក្នុងរយៈពេលបួនថ្ងៃ គឺ:
-នៅថ្ងៃទី១៧ ខែសីហា គ្រោះថ្នាក់ចរាចរណ៍បានកើតលើកចំនួន ១២លើក ស្លាប់មនុស្សចំនួន ៦នាក់ និងរបួសចំនួន ១២នាក់។
-នៅថ្ងៃទី១៨ ខែសីហា គ្រោះថ្នាក់ចរាចរណ៍បានកើតលើកចំនួន ៩លើក ស្លាប់មនុស្សចំនួន ៣នាក់ និងរបួសចំនួន ១៤នាក់។
-នៅថ្ងៃទី១៩ ខែសីហា គ្រោះថ្នាក់ចរាចរណ៍បានកើតលើកចំនួន ១១លើក ស្លាប់មនុស្សចំនួន ៥នាក់ និងរបួសចំនួន ១៤នាក់។ -នៅថ្ងៃទី២០ ខែសីហា គ្រោះថ្នាក់ចរាចរណ៍បានកើតលើកចំនួន ១១លើក ស្លាប់មនុស្សចំនួន ៤នាក់ និងរបួសចំនួន ១៩នាក់។

របាយការណ៍របស់អគ្គស្នងការដ្ឋាននគរបាលលជាតិ បានបន្តថា គ្រោះថ្នាក់ចរាចរណ៍ដែលបានកើតឡើង គឺមាននៅរាជធានីភ្នំពេញ ខេត្តបាត់ដំបង ខេត្តកណ្តាល ខេត្តតាកែវ ខេត្តឧត្តរមានជ័យ ខេត្តព្រះវិហារ ខេត្តពោធិសាត់ ខេត្តស្វាយរៀង ខេត្តកំពង់ស្ពឺ …៕