Home ពត៌មាន ជាមន្ត្រីក្រសួងមហាផ្ទៃ​ ប៉ុន្តែជិះរថយន្តប្រេីស្លា កលេខក្លែងក្លាយ​ ត្រូវម្ចាស់ស្លាកលេខតាមទាន់

ជាមន្ត្រីក្រសួងមហាផ្ទៃ​ ប៉ុន្តែជិះរថយន្តប្រេីស្លា កលេខក្លែងក្លាយ​ ត្រូវម្ចាស់ស្លាកលេខតាមទាន់

47
0

ភ្នំពេញ៖ បុរសម្នាក់ដែលគេបានឱ្យដឹងថា ជាមន្ត្រីក្រសួងមហាផ្ទៃ បានជិះរថយន្តស៊េរីទំនើបមួយគ្រឿង តែដាក់ស្លាកលេខថថយន្តរបស់គេ ត្រូវបានម្ចាស់គេតាមទាន់។

ប្រភពព័ត៌មានពីបុរសដែលជាម្ចាស់ស្លាកលេខដែលបានបាត់ បានប្រាប់ឱ្យដឹងថា ប្រហែលជា១ខែមុន (កក្កដា) គាត់បានជិះរថយន្តមួយគ្រឿងម៉ាក ព្រុស ដែលពាក់ស្លាកលេខ ភ្នំពេញ 2AY-9021 រួចចតរថយន្តរបស់គាត់ចោលនៅទឹកដី សង្កាត់បឹងរាំង( ពេលយប់) ខណៈពេលគាត់ចេញមកយករថយន្តគាត់វិញស្រាប់តែបាត់ស្លាកលេខរថយន្តរបស់គាត់ រហូតដល់បច្ចប្បន្ន នៅព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០២០នេះទើបរកឃើញនៅលើរថយន្តស៊េរីទំនើបមួយគ្រឿង ម៉ាក ឡិចសុីសRX-400hមួយគ្រឿងក្បែរប៉ុស្តិ៍នគរបាលរដ្ឋបាលអូរឬស្សីទី៤ រួចទាក់ទងទៅកម្លាំងសមត្ថកិច្ចប៉ុស្តិ៍ជួយឃាត់រថយន្តនោះដើម្បីធ្វើការដោះស្រាយ។

តាមប្រភពព័ត៌មានពីម្ចាស់រថយន្ត ដែលជាមន្ត្រី ក្រសួងមហាផ្ទៃ ដែលដាក់ស្លាកលេខគេ បានប្រាប់ឱ្យដឹងថា រូបខ្លួនបានទិញរថយន្តមួយគ្រឿងម៉ាក ឡិចសុីស ពណ៍ស ពាក់ស្លាកលេខ 2AY-9021 ចេញពីឃ្លាំងលក់រថយន្តមួយកន្លែង ជាង២សប្តាហ៍ហើយ ថែមទាំងដឹងថាស្លាកលេខនេះមិនមែនជាស្លាកលេខរថយន្តរបស់ខ្លួន រួចរូបខ្លួនបានជិះរថយន្តដែលខ្លួនទិញមក រហូតដល់បច្ចប្បន្ន រហូតព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០២០ នេះបានជិះមកចតនៅតាមបណ្តោយផ្លូវលេខ១០៧ ស្រាប់តែម្ចាស់ស្លាកលេខរថយន្តព្រុស តាមរកឃើញនៅនឹងកន្លែង។

បច្ចប្បន្ន ភាគ្គីទាំងសងខាងរួមទាំងរថយន្ត ត្រូវបានកម្លាំងសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាល បឹងរាំង យកទៅដោះស្រាយតាមនីតិវីធីតាមផ្លូវច្បាប់៕

ប្រភព៖​ នគរវត្ត