Home ពត៌មាន កាន់តែធ្ងន់ទៅហេីយ! ! ឥណ្ឌាមានអ្នកឆ្លងកូវីដកេីនដល់ជិត​ ៣លាននាក់

កាន់តែធ្ងន់ទៅហេីយ! ! ឥណ្ឌាមានអ្នកឆ្លងកូវីដកេីនដល់ជិត​ ៣លាននាក់

34
0

យោងតាមទិន្នន័យពីក្រសួងសុខាភិបាលសហព័ន្ធបានបង្ហាញថា ប្រទេសឥណ្ឌាមានករណីឆ្លងកូវីដ ១៩ ជិត ៣ លាននាក់នៅថ្ងៃសុក្រនេះ ខណៈដែលមានការឆ្លងថ្មីចំនួន ៦៨,៨៩៨ នាក់ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ ។

ទន្ទឹមនោះក្រសួងសុខាភិបាលបានរាយការណ៍ថា ចំនួនករណីឆ្លងសរុបនៅក្នុងប្រទេសឥណ្ឌាឥឡូវនេះមានចំនួន ២.៩ លាននាក់ ។

បន្ថែមពីនេះចំនួនអ្នកស្លាប់ក្នុងរយៈពេលដូចគ្នានេះបានកើនឡើង ៩៨៣ នាក់ ហើយឥឡូវនេះមានចំនួនអ្នកស្លាប់សរុប ៥៤,៨៤៩ នាក់ ។

គួរបញ្ជាក់ថា ប្រទេសឥណ្ឌាគឺជាប្រទេសដែលរងគ្រោះខ្លាំងជាងគេនៅអាស៊ី និងស្ថិតនៅលំដាប់ទីបី បន្ទាប់ពីសហរដ្ឋអាមេរិក និងប្រេស៊ីលទាក់ទងនឹងករណីឆ្លងវីរុសនេះ ៕

ប្រភព៖​ កម្ពុជាថ្មី