Home ពត៌មាន ភ្លេីងឆេះព្រៃនៅ រដ្ឋកាលីហ្វ័រនីញ៉ាកាន់តែអាក្រក់ទៅហេីយ

ភ្លេីងឆេះព្រៃនៅ រដ្ឋកាលីហ្វ័រនីញ៉ាកាន់តែអាក្រក់ទៅហេីយ

37
0

អាជ្ញាធរបាននិយាយនៅថ្ងៃសុក្រនេះថា ភ្លើងឆេះព្រៃរាប់សិបកន្លែងនៅភាគខាងជើងរដ្ឋកាលីហ្វ័រនីញ៉ាឥឡូវនេះបានឆក់យកជីវិតមនុស្សចំនួន៥នាក់ហើយនិងបានគំរាមកំហែងដល់ផ្ទះរាប់ពាន់ខ្នង។

ការស្លាប់របស់អ្នកស្រុកម្នាក់នៅក្នុងតំបន់ Solano ភាគឦសានឈូងសមុទ្រ San Francisco ត្រូវបានរាយការណ៍នៅថ្ងៃសុក្រនេះដោយតម្រួត Thomas A. Ferrara ថ្វីបើគាត់មិនមានព័ត៌មានលម្អិតបន្ថែមក៏ដោយ។

លើសពីនេះ នាយករងភ្នាក់ងារពន្លត់អគ្គិភ័យ Cal Fire លោក Daniel Berlant បាននិយាយថា ជនស៊ីវិល៣នាក់បានស្លាប់នៅក្នុងតំបន់ Napa ចាប់តាំងពីភ្លើងឆេះព្រៃបានចាប់ផ្តើម។ សរុបទៅ ជនស៊ីវិលនិងអ្នកពន្លត់អគ្គិភ័យជាង៣០នាក់បានរងរបួស។

ទោះបីជាយ៉ាងណាក៏ដោយ គេមិនទាន់ដឹងច្បាស់ទេថាតើអ្នកស្លាប់និងរបួសក្នុងតំបន់ Solano និង Napa បូករួមទាំងកម្មកររោងចក្រ Pacific Gas & Electric ដែលត្រូវបានគេប្រទះឃើញស្លាប់កាលពីថ្ងៃពុធក្នុងរថយន្តនៅតំបន់ Vacaville ចន្លោះទីក្រុង San Francisco និង Sacramento ដែរឬក៏អត់។

អ្នកបើកយន្តហោះម្នាក់ក្នុងបេសកកម្មទម្លាក់ទឹកពន្លត់អគ្គិភ័យនៅកណ្តាលរដ្ឋកាលីហ្វ័រនីញ៉ាក៏បានស្លាប់កាលពីថ្ងៃពុធផងដែរនៅពេលឧទ្ធម្ភាគចក្ររបស់គាត់បានធ្លាក់។

លោកអភិបាលរដ្ឋ Gavin Newsom បាននិយាយអំពីភ្លើងឆេះព្រៃនេះដោយហៅពួកគេថាជាភស្ដុតាងយ៉ាងច្បាស់លាស់នៃការប្រែប្រួលអាកាសធាតុ៕

ប្រភព៖​ កម្ពុជាថ្មី