Home ពត៌មាន ទាស់គ្នាក្នុងតុផឹក! ! ចេញមកវិញយកពូថៅ​ ស្ទាក់កាប់តាមផ្លូវរហូតស្លាប់

ទាស់គ្នាក្នុងតុផឹក! ! ចេញមកវិញយកពូថៅ​ ស្ទាក់កាប់តាមផ្លូវរហូតស្លាប់

63
0

ខេត្តបាត់ដំបង​៖ ពីថ្ងៃ​ទី ២០ ខែ សីហា ឆ្នាំ​២០២០ សមត្ថកិច្ច​នគរបាល​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង បានសម្រេច​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ក្នុង​អំពើ​ឃាតកម្ម វាយ​សម្លាប់​ជនរងគ្រោះ​នៅ​ស្រុក​គាស់ក្រឡ ខេត្តបាត់ដំបង​។

​ការឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ឈ្មោះ​ធា ធី ភេទ ប្រុស​អាយុ ៣៩ ឆ្នាំ​ស្នាក់នៅ​ស៊ីឈ្នួល​ធ្វើ​ចំការ​ឱ្យគេ​នៅ​ភូមិ​តា​នួ​ត ឃុំ​ព្រះ​ផុស ស្រុក​គាស់ក្រឡ ខេត្តបាត់ដំបង នៅពេលនេះ​ដោយ​អនុវត្តតាម​បទបញ្ជា​របស់​ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ទោ អ៊ុច សុខុន ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង និង​ដោយបាន​សេចក្តីយល់ព្រម​ពី​ឯកឧត្តម គឺ ប៊ុណ្ណា​រ៉ា ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តបាត់ដំបង ទើប​លោក​វរសេនីយ៍ទោ លឹម ពុ​ទ្ធី​ឡា ស្នងការរង​ផែន​ការងារ​នគរបាល​ព្រហ្មទណ្ឌ ជំរុញ​ដឹកនាំ​ការិយាល័យ​ជំនាញ​ព្រហ្មទណ្ឌ​កម្រិតធ្ងន់ ដែលមាន​លោក​វរសេនីយ៍ឯក អូន ហ្វៃ ជា​នាយការិយាល័យ សហការ​ជាមួយ​កម្លាំង​នគរបាល នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​គាស់ក្រឡ ដែលមាន​លោក​វរសេនីយ៍ឯក ប៉ាង ហៀ​ង ជា​អធិការនគរបាល​ស្រុក ឃាត់ខ្លួន​ក្រោយ​ពេលដែល​ជនសង្ស័យ​រូបនេះ បានធ្វើ​សកម្មភាព​វាយ​សម្លាប់​ឈ្មោះ​មិ​ត មី​ភេទ​ប្រុស​អាយុ​៤៥​ឆ្នាំ រស់នៅ​ភូមិ​តា​នួ​ត ឃុំ​ព្រះ​ផុស ស្រុក​គាស់ក្រឡ ខេត្តបាត់ដំបង កាលពី​យប់​ថ្ងៃទី​១៨ ខែសីហា ឆ្នាំ​២០២០​ក្រោយ​មាន​ជម្លោះ​ក្នុងពេល​ផឹកស៊ី​ជាមួយគ្នា​រួចមក​។

​លោក​វរសេនីយ៍ឯក ប៉ាង ហៀ​ង អធិការនគរបាល​ស្រុក​គាស់ក្រឡ បាន​បញ្ជាក់ថា កាលពី​យប់​ថ្ងៃទី​១៨ ខែសីហា​ឆ្នាំ​២០២០ មានការ​ជួបជុំ​ផឹកស៊ី​នៅក្នុង​ភូមិ​កើតហេតុ​ខាងលើ ដែល​ការផឹកស៊ី​នេះ​បាន​ផ្តើម​ឱ្យ​កើតមាន​ទំនាស់​ពាក្យសំដី រវាង​ជនរងគ្រោះ​និង​ជនសង្ស័យ និង​ឈានដល់​ការ​វាយតប់​គ្នា​មួយ​ប្រាវ ហើយក៏​បញ្ឈប់​សកម្មភាព​នោះ​ទៅ ។ លុះ​ព្រឹក​ឡើង​ថ្ងៃទី​១៩​ខែ សីហា ឆ្នាំ​២០២០ ក៏មាន​ការភ្ញាក់ផ្អើល​មួយ​ក្នុង​មូលដ្ឋាន​ខាងលើ​ដោយសារ​គេ​ប្រទះឃើញ​ជនរងគ្រោះ​ឈ្មោះ មិ​ត មី ដេកស្លាប់​នៅតាម​ផ្លូវ​ដោយមាន​ស្លាកស្នាម​របួស​លើ​ផ្ទៃមុខ​ផង ។ ផ្តើម​ពី​បញ្ហា​ដូចខាងលើ​ទើប​សមត្ថកិច្ច​នគរបាល​ធ្វើការ​ស្រាវជ្រាវ​ស៊ើបអង្កេត លើ​ករណីនេះ ក្រោម​បទបញ្ជា​របស់​ឯកឧត្តម​ស្នងការ រហូត​ឈានទៅ​កំណត់​បាន​អំពី​មុខសញ្ញា​ធ្វើ​សកម្មភាព​។

​លោក​វរសេនីយ៍ឯក អូន ហ្វៃ បានឱ្យដឹងថា នៅ​ចំពោះមុខ​សមត្ថកិច្ច​ជនសង្ស័យ​ឈ្មោះ​ធា ធី​បាន​ឆ្លើយ​សារភាពថា រូបគេ​ពិតជា​បាន​ប្រើប្រាស់​ពូថៅ ពួនស្ទាក់​ចាំ​កាប់សម្លាប់​ជនរងគ្រោះ​ខាង លើ​ពិតប្រាកដ​មែន ហើយ​មូលហេតុ​នៃ​ករណី​កាប់សម្លាប់​បែបនេះ ដោយសារ​ទំនាស់​ពាក្យសំដី​ជាមួយគ្នា ក្នុងពេល​ជួបជុំ​ផឹកស៊ី​នា​យប់​ថ្ងៃទី​១៨ ខែសីហា ឆ្នាំ​២០២០ រហូត​ឈានដល់​ការ​វាយតប់​គ្នា​នៅពេលនោះ​ផង​។

​លោក​វរសេនីយ៍ឯក អូន ហ្វៃ បានឱ្យដឹង​ទៀតថា ពូថៅ​ដែល​ជនសង្ស័យ​ប្រើប្រាស់​ក្នុង​សក​
​ម្ម​ភាព​នេះ នគរបាល​កំពុង​ស្វែងរក​នៅឡើយ ដោយសារ​ជនសង្ស័យ​ឆ្លើយថា បាន​យកទៅ​លាក់ទុក​នៅ​ជិត​ទីកន្លែង​កើ​ក​ហេតុ ។ តែ​ទោះជា​យ៉ាងនេះ​ក៏ដោយ សមត្ថកិច្ច​បានរៀបចំ​សំណុំរឿង​បញ្ជូន​ជនសង្ស័យ ទៅកាន់​តុលាការខេត្ត​បាត់ដំបង ដើម្បី​អនុវត្តតាម​ផ្លូវច្បាប់​៕

ប្រភព៖​ CEN