Home ពត៌មាន ព័ត៌មានក្រៅស្រុក គ្រាន់តែព្យុះភ្លៀងសម្លាប់មនុស្ស១៨នាក់នៅប៉ាគីស្ថាន

គ្រាន់តែព្យុះភ្លៀងសម្លាប់មនុស្ស១៨នាក់នៅប៉ាគីស្ថាន

19
0

ឥស្លាម៉ាបាដ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយកាលពីល្ងាចថ្ងៃទី២០ ខែសីហា ឆ្នាំ២០២០ថា ក្រុមមន្ត្រីជួយសង្គ្រោះ បាននិយាយថា យ៉ាងហោចណាស់មនុស្ស ចំនួន១៨នាក់ បានបាត់បង់ជីវិត និងមនុស្សជាច្រើននាក់បានរងរបួស ដោយសារជួបឧប្បត្តិហេតុ គ្រាដែលមានភ្លៀងធ្លាក់យ៉ាងគំហុក នៅក្នុងតំបន់ផ្សេងៗគ្នានៅខេត្ត Punjab ភាគខាងកើតប្រទេសប៉ាគីស្ថាន កាលពីថ្ងៃព្រហស្បតិ៍ ។

ក្រុមមន្ត្រីជួយសង្គ្រោះ បានប្រាប់ដល់ប្រព័ន្ធ ផ្សព្វផ្សាយព័ត៌មានក្នុងស្រុកថា ផ្ទះមួយចំនួន ត្រូវបានបំផ្លិចបំផ្លាញទាំងស្រុង ដោយសារព្យុះភ្លៀង និងផ្គររន្ទះ នៅក្នុងខេត្ត និងបណ្តាលឲ្យ បាត់បង់អាយុជីវិតមនុស្ស អស់ជាច្រើននាក់ ដោយសារឧប្បត្តិហេតុ ដួលរលំដំបូល ។

ក្រុមមន្ត្រីជួយសង្រ្គោះបាននិយាយថា ដំបូលផ្ទះចាស់ៗបានដួលរលំ ដោយសារភ្លៀង នៅតំបន់ Harbanspura ក្រុង Lahore ដែលជារដ្ឋធានីរបស់ខេត្ត Punjab ដោយបានសម្លាប់មនុស្សអស់៤នាក់ និង៥នាក់ផ្សេងទៀតរងរបួស ។

នៅក្នុងឧប្បត្តិហេតុមួយផ្សេងទៀត សមាជិកគ្រួសារចំនួន៩នាក់ បានកប់នៅក្រោមកំទេចកំទី នៃដំបូលផ្ទះរបស់ពួកគេ ដែលបានរលំដោយសារភ្លៀងខ្លាំងពេក នៅតំបន់ Malian Kalan ស្រុក Sheikhupura ជាលទ្ធផល មនុស្ស៣នាក់ ក្នុងនោះកុមារម្នាក់ បានបាត់បង់ជីវិត និង៦នាក់ផ្សេងទៀតបានរងរបួស ។

ដោយឡែក មានម្តាយម្នាក់ និងកូនរបស់នាងចំនួន៤នាក់ បានបាត់បង់ជីវិត នៅគ្រាដែលដួលរលំដំបូផ្ទះរបស់ពួកគេ នៅស្រុក Mandi Bahauddin នៃខេត្តខាងលើ ៕

ប្រភព៖ដើមអម្ពីល