យោងតាមផេករដ្ឋបាលស្រុកក្រូចឆ្មារ បានឲ្យដឹងថា៖ យើងខ្ញុំសូមថ្លែងអំណរគុណដល់លោក ខៃ សាខាវ និងលោកស្រី គឹម ស៊ឹមអីវ បច្ចុប្បន្ននៅភ្នំពេញ ដែលមានស្រុកកំណើតនៅឃុំរកាខ្នុរ ស្រុកក្រូចឆ្មារ ដែលបានចំណាយថវិកា ១លានរៀល ដើម្បីទិញត្រីគល់រាំងទម្ងន់ ៥៤គីឡូក្រាម បានលែងនៅក្នុងទន្លេមេគង្គវិញ។

ត្រីគល់រាំង ១ក្បាលនេះ នឹងបង្កើតបានត្រី ជាង ១លានក្បាលជារៀងរាល់ឆ្នាំ។ ដូច្នេះ ការចំណាយថវិកា១លានរៀល នឹងកើនថវិកា ១លានរៀល រាប់លានដង តទៅ។ សូមជូនពរឱ្យលោក ខៃ សាខាវ និងលោកស្រី គឹម ស៊ឹមអីវ ព្រមទាំងក្រុមគ្រួសារទាំងអស់ សូមឱ្យមានសេចក្តីសុខ សុភមង្គល និងជោគជ័យគ្រប់ភារកិច្ច៕

ប្រភព៖ខ្មែរណូត