Home ពត៌មាន មិត្តរាប់ឆ្នាំ! ! បែរហ៊ានលេីកដៃសម្លាប់គ្នាព្រោះខឹងរឿងចូលឃាត់ពេលឈ្លោះក្នុងវង់ផឹក

មិត្តរាប់ឆ្នាំ! ! បែរហ៊ានលេីកដៃសម្លាប់គ្នាព្រោះខឹងរឿងចូលឃាត់ពេលឈ្លោះក្នុងវង់ផឹក

105
0

កណ្តាល៖ មិត្តភ័ក្កចាក់ទឹកមិនលិច ដែលអ្នកណាៗក៏ដឹងដែរថា ពេលទៅណាមកណាតែងតែទៅជាមួយគ្នា តែដោយសារផឹកស៊ីស្រវឹងទាស់សម្តីគ្នាបន្តិចបន្តួច បែរជាចាក់សម្លាប់គ្នាគ្មានញញើតដៃ ទៅវិញ ។ ទោះបីយ៉ាងណា ពេលនេះ សមត្ថកិច្ចកំពុងតាមចាប់ខ្លួនជនល្មើស ដើម្បីផ្តន្ទាទោសតាមផ្លូវច្បាប់ហើយ ។

លោកវរសេនីយ៍ត្រី អ៊ូ ផល្លី មេបញ្ជាការកងរាជអាវុធហត្ថស្រុកស្អាង ថ្លែងប្រាប់ សារព័ត៌មាននៅព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២០ នេះ ថា តាមពិតជនរងគ្រោះដែលស្លាប់មានឈ្មោះ លី ពីពី អាយុ២០ឆ្នាំ និង ជនល្មើសឈ្មោះ គក សំបូរ ហៅអាធំ អាយុ២០ឆ្នាំ គឺ ជាមិត្តភក្តិជិតដិតនឹងគ្នា ។

នៅថ្ងៃកើតហេតុ ឈ្មោះ គក សំបូរ ហៅអាធំ បានឈ្លោះគ្នាជាមួយអ្នកដទៃទេ ក្នុងវង់ផឹកស៊ី ។ ប៉ុន្តែ ជនរងគ្រោះឈ្មោះ លី ពីពី បានស្តីប្រដៅថាអោយ ក្នុងនាមជាមិត្តភក្តិ ថា ផឹកស៊ីស្រវឹងចេះតែបង្ករឿងបែបនេះ ធ្វើអោយជនល្មើស គក សំបូរ ខឹងតែម្តង ។

លុះដល់ពេលជនរងគ្រោះជិះម៉ូតូចេញមក ក៏ជនល្មើសជិះតាមពីក្រោយ ចាក់សម្លាប់តែម្តង រួចបានគេចខ្លួនបាត់ស្រមោល ។ ទោះបីយ៉ាងណា ពេលនេះសមត្ថកិច្ច កំពុងធ្វើការស្រាវជ្រាវករណីនេះហើយ ដែលអាចឈានដល់ការចាប់ខ្លួនជនល្មើស បាននាពេលឆាប់ៗខាងមុខនេះ ។

សូមបញ្ជាក់ថា អំពើឃាតកម្មនេះ បានកើតឡើងកាលពីវេលាម៉ោង១៨៖៣០នាទី ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២០ នៅចំណុចភូមិក្បាលកោះ ឃុំកោះខ្សាច់ទន្លា ស្រុកស្អាង ខេត្តកណ្តាល ។

លោកវរសេនីយ៍ត្រី អ៊ូ ផល្លី មេបញ្ជាការកងរាជអាវុធហត្ថស្រុកស្អាង ថ្លែងប្រាប់ សារព័ត៌មាន ថា ជនរងគ្រោះមានមុខរបរជាងជាងថតរូប រងរបួសចំនួន២កន្លែង ។ មួយកន្លែងចំស្លាបប្រជៀវខាងឆ្វេង១កន្លែង និង ក្រោមក្លៀកខាងឆ្វេងចំនួន១កន្លែង បានស្លាប់ពេលដឹកទៅមន្ទីរពេទ្យ ៕

ប្រភព៖​ BKK 24h