ខេត្តព្រៃវែង៖ ករណីរំលោភសម្លាប់រួចយកទៅទម្លាក់ទឹកប្រឡាយ រហូតសាកសពហើមអណ្ដែត ទើបបង្កឱ្យមានការភ្ញាក់ផ្អើលកាលពីថ្ងៃទី២១ ខែសីហា ឆ្នំា២០២០ នៅភូមិប្រស្រែ ឃុំបឹងព្រះ ស្រុកបាភ្នំ ។
សាកសពស្រីរងគ្រោះ អាយុ២៦ឆ្នាំ មកពីភូមិតាព្រិច ឃុំរ័ក្សជ័យ ស្រុកបាភ្នំ សមត្ថកិច្ចរកឃើញមានស្នាមរបួសក្បាលជាទម្ងន់ ។
ម្តាយសាកសពស្រីរងគ្រោះ បានឱ្យដឹងថា កូនស្រីគាត់បានបាត់ពីផ្ទះកាលពីថ្ងៃទី១៩ ខែសីហា ឆ្នំា២០២០ វេលាម៉ោង៧យប់ ដោយមានក្មេងស្ទាវញៀនថ្នាំ បានមកនាំកូនគាត់យកទៅ ហើយគាត់បានព្យាយាមរកកូនអស់រយៈពេល៣ថ្ងៃហើយ ទើបទទួលដំណឹងថា មានគេប្រទះឃើញសាកសពហើមអណ្ដែតទឹក ៕




ប្រភព៖ KBN News