Home ពត៌មាន ថ្មីមួយទៀតហេីយ! ! លោកស័ក្តិ៣​ ខ្ចីលុយធនាគារទៅមេីលជំងឺ​ ពេលជាយកលុយសល់ ទៅការប្រពន្ធថ្មី​ ទុកអោយប្រពន្ធដេីមរកលុយសង់ជំនួស

ថ្មីមួយទៀតហេីយ! ! លោកស័ក្តិ៣​ ខ្ចីលុយធនាគារទៅមេីលជំងឺ​ ពេលជាយកលុយសល់ ទៅការប្រពន្ធថ្មី​ ទុកអោយប្រពន្ធដេីមរកលុយសង់ជំនួស

113
0

ខេត្តកំពង់ធំ៖ មន្រ្តីនគរបាលស័ក្តិ៣ម្នាក់ ត្រូវប្រពន្ធដើមដែលមានកូន២នាក់រស់នៅក្នុងបន្ទុក ទទូចស្នើសុំថ្នាក់លើជួយរកយុត្តិធម៌ឱ្យផង ព្រោះប្តីស័ក្តិ៣កំហូចនេះ បានទៅរៀបការជាមួយស្រីថ្មី ទុកឲ្យគាត់ដោះបំណុលគេ រហូតរីងខ្លួនអស់ហើយ។

ស្រ្តីរងគ្រោះឈ្មោះម៉ៃ ម៉ាឡែន ជាប្រពន្ធស្របច្បាប់ រស់នៅភូមិពង្ររលីង ឃុំក្រវ៉ា ស្រុកបារាយណ៍ ។
ចំណែកប្ដីជើងល្អ ឈ្មោះ ប៉ែន ចាន់ មន្ត្រីនគបាលពាក់ស័ក្តិ៣ នៅប៉ុសិ៍តនគរបាលរដ្ឋបាលក្រវ៉ា ស្រុកបារាយណ៍ ។

ស្រ្តីរងគ្រោះជាប្រពន្ធស្របច្បាប់ បានទទូចសុំឲ្យថ្នាក់ដឹកនាំក្នុងខេត្តកំពង់ធំ ពិសេសលោកស្នងការនគរបាលខេត្តស្តីទី មេត្តាជួយរកយុត្តិធម៌ឱ្យគាត់ផង ព្រោះប្តីគាត់គឺលោកអនុសេនីយ៍ឯក ប៉ែន ចាន់ នេះ បានលួចផិតក្បត់មានសហាយស្មន់ជាមួយស្រ្តីជាគ្រូបង្រៀនម្នាក់ រស់នៅភូមិឃុំជាមួយគ្នា ហើយទុកកូនពីរនាក់ឱ្យគាត់ជាប្រពន្ធដើមបំណុលធនាគារឯកជនចំនួន១ម៉ឺនដុល្លារ និងចិញ្ចឹម២នាក់តែម្នាក់ឯង ខណៈដែលគាត់គ្មានមុខរបរអ្វីផងនោះ។

ស្រ្តីរងគ្រោះជាប្រពន្ធស្របច្បាប់ បានឱ្យដឹងថា មូលហេតុដែលគាត់ជំពាក់លុយធនាគារឯកជនចំនួន១ម៉ឺនដុល្លារនេះ គឺប្តីគាត់យកប្លង់ដី ទៅខ្ចីលុយធនាគារឯកជន ដើម្បីមើលជំងឺរបស់ខ្លួន ដែលកន្លងទៅ ឈឺជិតស្លាប់ជិតទៅហើយ តែដល់មើលជំងឺជាស្បើយហើយ បែរជាប្ដីកំហូចនេះ ចុះចោលប្រពន្ធកូន ហើយយកលុយដែលនៅសល់ពីមើលជំងឺរបស់ខ្លួននោះ ទៅរៀបការជាមួយស្រីថ្មី ជាគ្រូបង្រៀនម្នាក់នៅភូមិជាមួយគ្នា ទុកឱ្យគាត់ជាប្រពន្ធ និងកូនជាអ្នករកលុយសងធនាគារជំនួសខ្លួនទៅវិញ។ ដូច្នេះគាត់ទទូចសូមលោកស្នងការស្តីទី ជួយរកយុត្តិធម៌ឱ្យគាត់ជាប្រពន្ធដើមផង ព្រោះពេលនេះគាត់មិនដឹងរកលុយមកពីណា ដើម្បីសងបំណុលធនាគារឯកជននោះទេ។

ទាក់ទិនករណីនេះ យើងមិនអាចសុំការបំភ្លឺពីលោកអនុសេនីយ៍ឯក ប៉ែន ចាន់ ដែលប្រពន្ធចោទថា បានយកលុយខ្ចីពីធនាគារឯកជនចំនួន១ម៉ឺនដុល្លារ ដែលនៅសល់ពីមើលជំងឺរបស់ខ្លួននោះ ទៅរៀបការជាមួយស្រីថ្មី ជាគ្រូបង្រៀនម្នាក់នៅភូមិជាមួយគ្នានោះ តើជាការពិតឫយ៉ាងណានោះទេ ៕

ប្រភព៖​ KBN News